បង្ក្រាបបានហើយ! ក្រុមក្មេងទំនើង «ឈូកវ៉ា ១» ៤ នាក់ ជាប់ពាក់ព័ន្ធករណីដេញកាប់បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវអស់រយៈពេល ៤ ខែ ទើបឈានដល់ការឃាត់ខ្លួនក្មេងទំនើងចំនួន ៤ នាក់ ជាសមាជិក «ក្រុមឈូកវ៉ា ១» បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីបង្កហិង្សាបណ្ដាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។ ប្រតិបត្តិការដ៏ក្ដៅគគុកនេះ ធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង…
