ក្ដៅៗ! កម្លាំងនគរបាលភ្នំពេញ បង្ក្រាបចោរប្លន់ម៉ូតូ៤នាក់ និងក្មេងទំនើង១៦នាក់ បង្ហាញមុខមុនបញ្ជូនទៅតុលាការ
ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យពាក់ព័ន្ធករណីកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ និងក្រុមក្មេងទំនើងដែលបង្កអំពើហិង្សាតាមទីសាធារណៈ សរុបជាង២០នាក់។ ពួកគេត្រូវបាននាំមកបង្ហាញមុខជាសាធារណៈនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ មុននឹងបញ្ជូនបន្តទៅកាន់តុលាការ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងករណី៣ផ្សេងគ្នា។ ប្រតិបត្តិការដ៏ក្ដៅគគុកនេះ ធ្វើឡើងយ៉ាងម៉ឺងម៉ាត់បំផុត ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបទបញ្ជាផ្ទាល់ពី ឯកឧត្តមឧត្តមសេនីយ៍ឯក…
