ពលករខ្មែរ ៤២នាក់ វិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាពតាមច្រករបៀង
ពលករខ្មែរចំនួន ៤២នាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ បានវិលត្រឡប់មកកម្ពុជាដោយសុវត្ថិភាពតាមច្រករបៀង ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង។ កិច្ចប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥:៣០នាទី ទាបភ្លឺ។ កម្លាំងសមត្ថកិច្ចដែលដឹកនាំដោយលោកនាយចំណង់ សុខ សេម មេបញ្ជាការកងអនុសេនាតូចទី១ បានទទួលពលករទាំងអស់នៅចំណុចដើមឬស្សីផ្អែមអូរព្រំដែន។ ក្នុងចំណោមពលករ ៤២នាក់នេះ មានស្រី ២០នាក់។…
