អ៉ីរ៉ង់បាញ់មីស៊ីលវាយប្រហារមជ្ឈមណ្ឌលនុយក្លេអ៊ែរអ៉ីស្រាអែល បណ្ដាលឱ្យមនុស្សជាង ១០០នាក់របួស
សង្គ្រាមអ៉ីរ៉ង់៖ មីស៊ីលបាលីស្ទិកអ៉ីរ៉ង់ចំនួន ២គ្រាប់ បានវាយប្រហារទីក្រុងយុទ្ធសាស្ត្រ Dimona នៅថ្ងៃទី២១ មីនា ដោយមីស៊ីលមួយគ្រាប់ធ្លាក់ក្បែរមជ្ឈមណ្ឌលស្រាវជ្រាវនុយក្លេអ៊ែរ បណ្ដាលឱ្យមនុស្សជាង ១០០នាក់រងរបួស និងខូចខាតសម្ភារធ្ងន់ធ្ងរ។ ទូរទស្សន៍អ៉ីស្រាអែលទាំងអស់បានផ្សាយរូបភាពគួរឱ្យភ្ញាក់ផ្អើលនានា នៃការបំផ្លាញ និងអ្នកជួយសង្គ្រោះខិតខំគាស់កាយគំនរបាក់បែកអគារទាំងឡាយ។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូទទួលស្គាល់ថា៖ “ពេលនេះ យើងជួបប្រទះថ្ងៃដ៏លំបាកបំផុតមួយ ក្នុងការប្រយុទ្ធដើម្បីអនាគតរបស់យើង។ យើងប្ដេជ្ញាបន្តវាយប្រហារពួកសត្រូវលើគ្រប់រណសិរ្ស។” មីស៊ីលដំបូងនាវេលាល្ងាចវាយប្រហារទីក្រុងយុទ្ធសាស្ត្រ…
