គ្រោះថ្នាក់បរិស្ថានធ្ងន់ធ្ងរ៖ សិប្បកម្មកែច្នៃប្រេងម៉ាស៊ីនបំពុលដីស្រែ ធ្វើឱ្យប្រជាពលរដ្ឋខេត្តកំពង់ស្ពឺរងគ្រោះ
ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិត្រពាំងរុន ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ កំពុងប្រឈមនឹងបញ្ហាបរិស្ថានធ្ងន់ធ្ងរដោយសារសិប្បកម្មកែច្នៃប្រេងម៉ាស៊ីនមួយកន្លែង ដែលបានបញ្ចេញទឹកកខ្វក់មានជាតិប្រេងពណ៌ខ្មៅហូរចូលទៅក្នុងដីស្រែរបស់ពួកគាត់។ អ្នកភូមិដែលរងផលប៉ះពាល់បានរាយការណ៍ថា ទឹកកខ្វក់នេះបានបណ្តាលឱ្យខូចខាតដំណាំស្រូវយ៉ាងធ្ងន់ធ្ងរ ដោយស្រូវដែលកំពុងលូតលាស់ត្រូវបានរលួយនិងងាប់ទាំងស្រុង ធ្វើឱ្យពួកគាត់បាត់បង់ទិន្នផលស្រូវ។ លើសពីនេះទៀត ទឹកស្អុយនិងក្លិនមិនល្អពីសិប្បកម្មនេះបានប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយមានការបារម្ភថាអាចបង្កជាបញ្ហាសុខភាពដល់កុមារ និងមនុស្សចាស់ក្នុងមូលដ្ឋាន។ អ្នកភូមិបានលើកឡើងថា ពួកគាត់បានរាយការណ៍និងស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរមូលដ្ឋានជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែបញ្ហានៅតែបន្តកើតមាន។ លោក ច័ន្ទ ថេត…
