អាវុធហត្ថភ្នំពេញបង្ក្រាបហាង«ប៉ាឧត្ដម» រកឃើញអនីតិជន១២នាក់ពាក់ព័ន្ធសេវាផ្លូវភេទ
រាជធានីភ្នំពេញ ៖ ភោជនីយដ្ឋានយីហោ «ប៉ាឧត្ដម» មួយកន្លែងដែលលួចលាក់បម្រើសេវាកម្មផ្លូវភេទ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាប កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងប្រតិបត្តិការនេះ ម្ចាស់ហាងត្រូវបានឃាត់ខ្លួន រីឯនារីជាអនីតិជនចំនួន១២នាក់ ត្រូវបាននាំខ្លួនទៅសាកសួរ។ ទីតាំងភោជនីយដ្ឋាននេះ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង (អតីតរ៉ាសំរោង) ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ…
