ព័ត៌មានជាតិ

ក្រចេះ៖ ឃុំខ្លួនក្មេងទំនើង៥នាក់ករណីហិង្សាប្រដាប់អាវុធយ៉ាងសាហាវ!

ខេត្តក្រចេះ៖ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តក្រចេះ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសម្រេចឃុំខ្លួនក្មេងទំនើងចំនួន៥នាក់ជាបណ្តោះអាសន្ន ពីបទហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់សាលាដំបូងខេត្តក្រចេះ។ អ្នកនាំពាក្យសាលាដំបូងខេត្តក្រចេះ បានគូសបញ្ជាក់ថា ក្មេងទំនើងទាំងនោះមានគ្នាចំនួន៦នាក់ រួមមាន៖ ទី១. ឈ្មោះ ឡា តារាសុខរាជ្យ អាយុ១៧ឆ្នាំ, ទី២.ឈ្មោះ ស៊ាប…

កម្ពុជា រកឃើញករណីកូវីដ-១៩ សូន្យករណី ជាថ្ងៃទីពីរជាប់គ្នា! គ្មានអ្នកឆ្លង គ្មានអ្នកជាសះស្បើយ និងគ្មានអ្នកស្លាប់

ភ្នំពេញ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដីជូនដំណឹងដ៏គួរឱ្យរីករាយ ដោយបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ពុំមានករណីឆ្លងជំងឺកូវីដ-១៩ ថ្មី អ្នកជាសះស្បើយ ឬអ្នកស្លាប់បាត់បង់ជីវិតនោះទេ។ នេះជាដំណឹងល្អ បន្ទាប់ពីកាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏គ្មានករណីឆ្លងថ្មី អ្នកជាសះស្បើយ និងអ្នកស្លាប់ដូចគ្នា។…

ឯកឧត្តម ថោ ជេដ្ឋា ដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យបញ្ហាលំហូរទឹកនៅភ្នំពេញ-កណ្តាល!

ភ្នំពេញ ៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូអន្តរក្រសួងមួយ ចុះពិនិត្យដោយផ្ទាល់ពីស្ថានភាពជាក់ស្ដែងនៃចំណុចប្រសព្វសំខាន់ៗរវាងប្រឡាយ និងផ្លូវជាតិ…

រាជរដ្ឋាភិបាលបើកយុទ្ធនាការបោសសម្អាត! បិទកាស៊ីណូ៤កន្លែងនៅខេត្តព្រះសីហនុ ពាក់ព័ន្ធបទល្មើសឆបោកអនឡាញ

ខេត្តព្រះសីហនុ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក បានបើកយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយបានចុះផ្អាក និងបិទអាជីវកម្ម (បិទ Seal) កាស៊ីណូធំៗចំនួន៤ នៅក្នុងខេត្តព្រះសីហនុ ដែលត្រូវបានសង្ស័យថា​ពាក់ព័ន្ធ​នឹងមេខ្លោងឆបោកអន្តរជាតិឈ្មោះ Chen Zhi។ វិធានការដ៏ក្តៅគគុកនេះ…

ជម្លោះពាក្យសម្ដីក្នុងវង់ល្បែងបៀរ ប្រែក្លាយជាហិង្សា! សមត្ថកិច្ចខណ្ឌឫស្សីកែវឃាត់ខ្លួន៥នាក់ភ្លាមៗ

ភ្នំពេញ ៖ ហេតុការណ៍ហិង្សាមួយបានផ្ទុះឡើង កាលពីវេលាម៉ោងជាង១២រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ត្រង់ចំណុចផ្ទះជួលសុខសាន្ត ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីមានទំនាស់ពាក្យសម្ដីគ្នាក្នុងវង់ល្បែងបៀរ រហូតឈានដល់ការវាយតប់គ្នាទៅវិញទៅមក។ សមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ បានចុះអន្តរាគមន៍ និងឃាត់ខ្លួនជនសង្ស័យទាំងសងខាងបានចំនួន ៥នាក់ ដើម្បីសាកសួរ។ លោក…

រន្ធត់! បុរស​ជិះ​កង់​ហាត់ប្រាណ​ម្នាក់​ត្រូវ​រថយន្ត​បុក​ស្លាប់​ភ្លាមៗ រួច​អូស​កង់​ទៅ​បាត់​ជិត ១០គីឡូម៉ែត្រ​នៅ​ភ្នំពេញ​

ភ្នំពេញ ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​បាន​កើតឡើង​នៅ​ព្រឹក​ព្រលឹម​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ ដោយ​បុរស​ម្នាក់​កំពុង​ជិះ​កង់​ហាត់ប្រាណ​តាម​ផ្លូវ​ភ្នំពេញ-ហាណូយ ត្រូវ​រថយន្ត​មួយ​គ្រឿង​បុក​ពីក្រោយ​ពេញទំហឹង បណ្ដាល​ឲ្យ​ស្លាប់​បោក​ក្បាល​នៅ​នឹង​កន្លែង​កើតហេតុ។ អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺ​រថយន្ត​បង្ក​បាន​កិន​អូស​កង់​ជនរងគ្រោះ​ទៅ​ជាមួយ​ជិត ១០​គីឡូម៉ែត្រ មុននឹង​ទម្លាក់​ចោល​រួច​គេចខ្លួន​បាត់ស្រមោល។ សាកសព​ជនរងគ្រោះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ឈ្មោះ អៀង ចិន្តា ភេទ​ប្រុស អាយុ ៥៤​ឆ្នាំ មាន​លំនៅ​ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាំង…

ចាប់បានចោរលួចរថយន្ត! កម្លាំងនគរបាល២ស្រុកសហការគ្នាស្ទាក់ចាប់បានជនសង្ស័យម្នាក់នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលស្រុកស្វាយចេក សហការជាមួយកម្លាំងនគរបាលស្រុកថ្មពួក បានបើកប្រតិបត្តិការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាប់ពាក់ព័ន្ធករណីលួចរថយន្តមួយគ្រឿង ម៉ាកកាមរី ពណ៌ស ស៊េរីឆ្នាំ២០០៧ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2E-8386។ ការចាប់ខ្លួននេះ បានធ្វើឡើងនៅវេលាម៉ោង៨៖២០នាទីព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំខាងលិចភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។ លោកវរសេនីយ៍ឯក…

អគ្គិភ័យឆាបឆេះផ្ទះអស់ទាំងស្រុង បណ្ដាលមកពីក្មួយប្រុសវិកលចរិតដេកជក់បារី ម្ចាស់ផ្ទះខាតបង់ជាង ២ម៉ឺនដុល្លារ!

ខេត្តព្រៃវែង៖ អគ្គិភ័យដ៏សន្ធោសន្ធៅមួយបានលេបត្របាក់ផ្ទះក្បឿងមួយខ្នងយ៉ាងទាំងស្រុង បណ្ដាលមកពីការធ្វេសប្រហែសរបស់ក្មួយប្រុសម្ចាស់ផ្ទះ ដែលមានសតិមិនគ្រប់គ្រាន់ ជក់បារីនៅលើពូក។ ហេតុការណ៍នេះបានបង្កការខូចខាតយ៉ាងដំណំ។ ហេតុការណ៍អកុសលនេះបានកើតឡើងនៅវេលាម៉ោង ១យប់ ឈានចូលថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំនេះ ត្រង់ចំណុចភូមិវៃវេទ ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង។ ម្ចាស់ផ្ទះរងគ្រោះ គឺលោកស្រី សុន សួម…

កម្ពុជាប្រកាសជំហររឹងមាំនៅ UNESCO៖ សន្តិភាពជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព

ពីទីក្រុងសាម៉ាកាន់ ប្រទេសអ៊ូសបេគីស្ថាន ៖ កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញថ្លែងសន្ទរកថាដ៏មានសារៈសំខាន់មួយក្នុងអង្គមហាសន្និបាតលើកទី៤៣ របស់អង្គការយូណេស្កូ។ ក្នុងឱកាសនោះ លោកស្រីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគាំទ្របេសកកម្មរបស់អង្គការយូណេស្កូ ក្នុងការស្ថាបនាសន្តិភាពតាមរយៈវិស័យអប់រំ វប្បធម៌ វិទ្យាសាស្ត្រ និងទំនាក់ទំនង…

សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ផ្ទះថ្មី១ខ្នងជូនគ្រួសារអតីតយុទ្ធជនពលីនៅកំពង់ធំ

កំពង់ធំ៖ ផ្ទះថ្មីមួយខ្នងត្រូវបានប្រគល់ជូនគ្រួសារអតីតយុទ្ធជនពលីនៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ពិធីនេះបានដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ធំ តំណាងគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ រួមជាមួយលោក វណ្ណៈ សោភានិត អភិបាលស្រុក និងជាប្រធានសមាគមអតីតយុទ្ធជន…