ស្ពានជ្រៃធំ: ស្ពានមិត្តភាពកម្ពុជា-វៀតណាម បង្កើនសេដ្ឋកិច្ច តភ្ជាប់វប្បធម៌ និងជំរុញពាណិជ្ជកម្មព្រំដែន
(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ស្ពានជ្រៃធំ ដែលជាស្ពានមិត្តភាពដ៏សំខាន់ឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម កំពុងដើរតួនាទីយ៉ាងស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល ស្ពានដែលមានប្រវែង ៤២៨ម៉ែត្រនេះ បានក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ សម្រួលដល់ការដឹកជញ្ជូន និងចរាចរណ៍គ្រប់ប្រភេទ។ ជាពិសេស ស្ពាននេះបានបើកផ្លូវយ៉ាងទូលំទូលាយសម្រាប់ការដោះដូរទំនិញ…
