កូនប្រុសលោកស្រី ស៊ូជី ស្រែកតវ៉ានៅតូក្យូ ទាមទារដោះលែងម្ដាយជាបន្ទាន់
កូនប្រុសរបស់មេដឹកនាំប្រជាធិបតេយ្យមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី បានចូលរួមក្នុងការតវ៉ានៅទីក្រុងតូក្យូ កាលពីថ្ងៃទី១៤ធ្នូ ដើម្បីទាមទារឲ្យដោះលែងម្ដាយរបស់គាត់ពីការឃុំខ្លួនដោយរបបយោធា។ លោក Kim Aris កូនប្រុសរបស់លោកស្រីស៊ូជី បានថ្លែងក្នុងពិធីតវ៉ាថា៖ «សេរីភាពសម្រាប់ម្តាយខ្ញុំនាំទៅរកសេរីភាពសម្រាប់ទាំងអស់គ្នា។ សកម្មភាពរបស់អ្នកគ្រប់គ្នាអាចជួយសង្គ្រោះជីវិតម្ដាយខ្ញុំបាន»។ ការតវ៉ានេះបានធ្វើឡើងនៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងសង្កាត់ Shinagawa ដោយមានប្រជាជនមីយ៉ាន់ម៉ាដែលរស់នៅជប៉ុន និងពលរដ្ធអន្តរជាតិផ្សេងទៀតចូលរួម។ ពួកគេបានប្រឆាំងនឹងការបោះឆ្នោតដែលយោធាមានគ្រោងធ្វើឡើងចាប់ពីថ្ងៃទី២៨ធ្នូ ដោយចាត់ទុកថាជាការបន្លំភ្នែក។…
