ថៃប្រឈមគ្រោះពីរទ្វេរោះ៖ ភាគខាងត្បូងជួបព្យុះភ្លៀងខ្លាំង ភាគខាងជើងដកដង្ហើមពិបាកដោយខ្យល់ពុល
ប្រទេសថៃកំពុងប្រឈមមុខនឹងគ្រោះធម្មជាតិពីរយ៉ាងក្នុងពេលតែមួយ។ ភាគខាងត្បូងជួបព្យុះភ្លៀងខ្លាំងក្លា ចំណែកឯភាគខាងជើងនិងកណ្តាលត្រូវខ្យល់ពុលគ្របដណ្តប់។ យោងតាមនាយកដ្ឋានឧតុនិយមថៃ កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ២០២៥ បានឲ្យដឹងថា ខេត្ត៧នៅភាគខាងត្បូងដែលទើបតែធូរស្រាលពីគ្រោះទឹកជំនន់ នឹងត្រូវជួបព្យុះភ្លៀងដ៏ខ្លាំងបន្ថែមទៀតដល់ចុងសប្តាហ៍នេះ។ ខេត្តទាំង៧នោះរួមមាន៖ Prachuap Khiri Khan, Pattani, Chumphon, Surat Thani, Phatthalung, Songkhla…
