ម៉ាក្រុងជំរុញចិនគាំទ្របទឈប់បាញ់អ៊ុយក្រែន និងដោះស្រាយឱនភាពពាណិជ្ជកម្ម
ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ទី៤ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីជំរុញឲ្យចិនគាំទ្រកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់អឺរ៉ុបជាមួយប្រទេសចិន។ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃនេះ ដែលជាដំណើរទស្សនកិច្ចលើកទីបួនរបស់លោកម៉ាក្រុងទៅកាន់ប្រទេសចិន លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងបារាំងនិងចិននឹង«មិនរួញរា»ក្នុងការជំរុញកិច្ចចរចាបទឈប់បាញ់ក្នុងជម្លោះដ៏សាហាវបំផុតរបស់អឺរ៉ុប។ លោកម៉ាក្រុងបាននិយាយថា៖ «យើងត្រូវតែបន្តធ្វើការឆ្ពោះទៅរកសន្តិភាព…
