សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើកីឡាករកម្ពុជាទៅស៊ីហ្គេមថៃ ទោះបីមានភាពតានតឹងព្រំដែន
រាជធានីភ្នំពេញ – សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានផ្ដាំផ្ញើដល់កីឡាករកម្ពុជាដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃ ចាប់ពីថ្ងៃទី៩-២០ ខែធ្នូ ឆ្នាំ២០២៥ ឱ្យចូលរួមការប្រកួតជាធម្មតា ទោះបីពេលនេះមានភាពតានតឹងនៅតាមព្រំដែនក៏ដោយ។ សារផ្ដាំផ្ញើរបស់សម្ដេចតេជោធ្វើឡើងស្របពេលប្រតិភូ និងកីឡាករ-កីឡាការិនី តាមប្រភេទកីឡាមួយចំនួន បានធ្វើដំណើរទៅប្រទេសថៃជាបណ្ដើរៗ ដើម្បីចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែធ្នូ…
