អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋជិត ១០ខ្នងនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
ខេត្តត្បូងឃ្មុំ៖ ករណីអគ្គិភ័យដ៏ធំមួយបានកើតឡើងនៅភូមិទី៦ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង ៤:២៥នាទីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។ តាមព័ត៌មានពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គិភ័យនេះបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋប្រហែល ១០ខ្នងទាំងស្រុង។ កម្លាំងជំនាញអគ្គិភ័យខេត្តត្បូងឃ្មុំបានចូលទៅគ្រប់គ្រងស្ថានភាព និងពន្លត់អគ្គិភ័យបានទាំងស្រុង។ មកទល់ពេលនេះ អគ្គិភ័យត្រូវបានគ្រប់គ្រងបាន ១០០ភាគរយហើយ។ ការខូចខាតពីអគ្គិភ័យនេះមានទំហំធំ ដោយប៉ះពាល់ដល់ផ្ទះសំបូរគ្រួសារប្រជាពលរដ្ឋ។…
