ជីវិត និងសង្គម

ចិនចំណេញធំពីសង្គ្រាមមជ្ឈឹមបូព៌ា ខណៈសម្ព័ន្ធមិត្តអ៉ីរ៉ង់ឈរជើងបាន

សង្គ្រាមអ៉ីរ៉ង់៖ កាសែតអង់គ្លេស The Economist បានចេញផ្សាយអត្ថបទវិភាគមួយអំពីសង្គ្រាមប្រឆាំងអ៉ីរ៉ង់ដែលអាមេរិក និងអ៉ីស្រាអែលធ្វើរួមគ្នា ដោយសួរថា តើក្នុងសង្គ្រាមនេះ អាមេរិក និងចិនដែលជាសម្ព័ន្ធមិត្តអ៉ីរ៉ង់ តើអ្នកណាចំណេញជាង? ក្នុងសង្គ្រាមដែលមានសភាពខ្លាំងក្លាបំផុត ប្រើអាវុធទំនើបៗទាំងយន្តហោះ នាវាចម្បាំង មីស៊ីលគ្រប់ប្រភេទ គ្រាប់បែកតូចធំ បណ្ដាដ្រូនជាដើម អស់ពេលជាងមួយខែមកហើយ ក៏មហាយក្សអាមេរិក និងអ៉ីស្រាអែលជើងអ្នកច្បាំងខ្លាំងបំផុតនៅមជ្ឈឹមបូព៌ា…

ស្ត្រីចាស់ៗលេងល្បែងស៊ីសងរហូតភ្លេចដាំស្លឱ្យប្តី ត្រូវសមត្ថកិច្ចចុះបង្ក្រាប

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបនិងណែនាំក្រុមស្ត្រីចាស់ៗដែលលេងល្បែងស៊ីសងនៅដីឡូត៍មួយកន្លែង កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។ ប្រជាពលរដ្ឋបានបង្ហោះសារតាមបណ្តាញសង្គមថា មានល្បែងស៊ីសង២ទៅ៣វង់ ភាគច្រើនជាស្ត្រីចាស់ៗ មានខ្លះបីកូននិងចៅទៅលេង រហូតភ្លេចដាំបាយនិងធ្វើម្ហូបឱ្យប្តីហូប។ ក្រោយពេលប្តីត្រឡប់មកពីធ្វើការវិញគ្មានអ្វីហូប ហើយក៏កើតមានករណីហឹង្សាក្នុងគ្រួសារជាញឹកញាប់។ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរឫស្សីបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងសមត្ថកិច្ចបានចុះទៅបង្ក្រាបជាក់ស្តែង ដោយឃើញភាគច្រើនជាស្ត្រីចាស់ៗលេងបៀដាក់លុយ៥០០ទៅ១.០០០រៀល។ កម្លាំងបានធ្វើការអប់រំណែនាំ…

ក្រុមរហស្សនាម TMT ត្រូវបានបង្ក្រាប បន្ទាប់ពីធ្វើសកម្មភាពហិង្សាកាប់ម៉ូតូជនរងគ្រោះ

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលបានបង្ក្រាបក្រុមក្មេងទំនើងដែលមានរហស្សនាម “ធីម” (TMT) បន្ទាប់ពីក្រុមនេះបានធ្វើសកម្មភាពហិង្សាកាប់ម៉ូតូជនរងគ្រោះនៅតាមផ្លូវលេខ៤៤ និងផ្លូវលេខ៥១។ ក្រុមជនសង្ស័យទាំង៦នាក់ត្រូវបានកម្លាំងនគរបាលក្រុងឧដុង្គម៉ែជ័យ សហការជាមួយនគរបាលស្រុកពញាឮ ឃាត់ខ្លួនបាននៅម៉ោង៣:៥០នាទីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។ ជនសង្ស័យទាំង៦នាក់រួមមាន៖ ១. គង់ ចាន់កក្កដា (ហៅក្តា/ដា)…

កម្ពុជាបដិសេធការចោទប្រកាន់របស់ថៃ ក្រោយយោធាថៃចល័តរថពាសដែកចូលតំបន់អូរស្មាច់

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានបដិសេធយ៉ាងច្បាស់លាស់ចំពោះការចោទប្រកាន់របស់យោធាថៃ និងថ្កោលទោសសកម្មភាពចល័តរថពាសដែកចូលតំបន់ច្រកអូរស្មាច់ក្នុងទឹកដីកម្ពុជា។ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនាយប់ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ថា៖ “ការលើកឡើងរបស់យោធាថៃថាមានសកម្មភាពញុះញង់ពីភាគីកម្ពុជា គឺមិនមែនជាការពិត និងគ្មានមូលដ្ឋាន”។ ព័ត៌មាននេះបានលេចឡើងក្រោយពីផេកហ្វេសប៊ុកផ្លូវការរបស់ Royal Thai Army បានផ្សព្វផ្សាយអំពីការពង្រឹងរបងលួសបន្លា…

សម្តេចបវរធិបតីចេញបញ្ជាតឹងរឹង រកអ្នកលួចនាំប្រេងខុសច្បាប់ពីថៃ បើរកឃើញដកអាជ្ញាប័ណ្ណ-បញ្ចប់តួនាទី

រាជធានីភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបញ្ជាតឹងរឹងឲ្យស្រាវជ្រាវរកអ្នកលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃ ដោយបញ្ជាក់ថា បើរកឃើញក្រុមហ៊ុនពាក់ព័ន្ធនឹងត្រូវដកអាជ្ញាប័ណ្ណ រីឯមន្ត្រីរាជការឬកងកម្លាំងប្រដាប់អាវុធដែលពាក់ព័ន្ធនឹងត្រូវបញ្ចប់តួនាទី ទោះបីមានឋានន្តរស័ក្តិខ្ពស់ប៉ុណ្ណាក៏ដោយ។ ការចេញបទបញ្ជានេះ ធ្វើឡើងបន្ទាប់ពីសម្តេចធិបតីបានឃើញការផ្សាយព័ត៌មានពីប្រទេសថៃអំពីការមានបណ្តាញលួចនាំប្រេងខុសច្បាប់ពីថៃចូលមកលក់នៅកម្ពុជា។ សម្តេចបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ថា៖ «ខ្ញុំបានឃើញបណ្ដាញសារព័ត៌មានថៃចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងករណីដែលមានបណ្ដាញលួចនាំប្រេងខុសច្បាប់ពីប្រទេសថៃ ចូលមកលក់នៅកម្ពុជានៅក្នុងពេលនេះ»។ សម្តេចធិបតីបានបញ្ជាក់ថា បានចេញបទបញ្ជាឲ្យឯកឧត្តម កែវ…

គ្មានអ្នកណារួចផុតពីច្បាប់! កូនលោកស្នងការរងខេត្តបន្ទាយមានជ័យត្រូវបញ្ជូនទៅតុលាការ ក្រោយបង្កគ្រោះថ្នាក់ដ៏រន្ធត់

ខេត្តបាត់ដំបង៖ កូនប្រុសលោកស្នងការរងខេត្តបន្ទាយមានជ័យ ដែលបង្កគ្រោះថ្នាក់ដ៏រន្ធត់ បណ្តាលឱ្យមនុស្សស្លាប់៥នាក់ និងរបួសម្នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានឱ្យដឹងថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាមផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចនគរបាលបានធ្វើការសាកសួរ និងបំពេញសំណុំរឿងចប់សព្វគ្រប់។ បើតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងថា នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦…

ព្រឹត្តិការណ៍ឈាមជ័រ! ម៉ូតូវ៉ាជែងរថយន្តបុកគ្នាពេញទំហឹង ស្លាប់៣នាក់នៅប៉ៃលិន

ខេត្តប៉ៃលិន៖ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏ឈាមជ័របានកើតឡើងនៅយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នៅត្រង់ច្រកប្រាំបាត ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោង៨:៣៣យប់ នៅពេលដែលអ្នកបើកបរម៉ូតូឈ្មោះ នុន រិទ្ធីស័ក្ក (អាយុ១៦ឆ្នាំ) បានបើកបរម៉ូតូឡើងវ៉ាជែងរថយន្តខាងមុខ ហើយខ្វះការមើលមុខក្រោយ បណ្ដាលឱ្យបុកគ្នាពេញទំហឹងជាមួយម៉ូតូមួយគ្រឿងទៀតដែលកំពុងបើកបរបញ្ច្រាសទិស។ ការបុកគ្នាដ៏ខ្លាំងក្លានេះបានបណ្ដាលឱ្យមានមនុស្សស្លាប់នៅនឹងកន្លែងចំនួន៣នាក់ ដែលរួមមាន៖ ១. នុន…

កម្ពុជា-សហរដ្ឋអាមេរិក ពង្រឹងសហប្រតិបត្តិការយោធា ក្នុងជំនួបរវាងរដ្ឋលេខាធិការក្រសួងការពារជាតិ និងអនុពន្ធយោធាអាមេរិក

រាជធានីភ្នំពេញ – ក្រសួងការពារជាតិបានប្រកាសថា ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបពិភាក្សាការងារជាមួយអនុពន្ធយោធាសហរដ្ឋអាមេរិកនៅយប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦។ កិច្ចជំនួបនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។ ឯកឧត្តម រ៉ាត់…

បង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនជនបរទេស២០នាក់នៅសែនសុខ

រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ដោយឃាត់ខ្លួនជនបរទេស២០នាក់ និងដកហូតវត្ថុតាងប្រព្រឹត្តបទល្មើសជាច្រើន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២០:៣០នាទី ដោយបញ្ជាផ្ទាល់ពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។…

អង់ជីលីណា ជូលី វិលត្រឡប់មកកម្ពុជាវិញ ទស្សនាសាលារៀននិងពង្រឹងទំនាក់ទំនងជាមួយប្រទេសកំណើតកូនចិញ្ចឹម

តារាហូលីវូដដ៏ល្បីល្បាញ អង់ជីលីណា ជូលី បានវិលត្រឡប់មកកម្ពុជាវិញ ក្រោយពីអវត្តមានជាយូរឆ្នាំ ដើម្បីទស្សនាសាលារៀននិងពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលនាងមានជាប់ទាក់ទងជាយូរឆ្នាំ។ នាងបានទៅទស្សនាវិទ្យាល័យមួយនៅស្រុកសំឡូត ខេត្តបាត់ដំបង កាលពីថ្ងៃទី១ ខែមេសា ដើម្បីស្វែងយល់ពីស្ថានភាពការសិក្សា និងជីវភាពរស់នៅរបស់សិស្សានុសិស្ស ជាពិសេសអ្នកដែលស្នាក់នៅអន្តេវាសិកដ្ឋាន។ យោងតាមក្រសួងអប់រំ យុវជន និងកីឡា ដំណើរទស្សនកិច្ចរបស់ជូលីមានគោលបំណងស្វែងយល់កាន់តែច្បាស់ពីវឌ្ឍនភាពរបស់សិស្សានុសិស្សក្នុងស្រុក។ ទំនាក់ទំនងរបស់នាងជាមួយប្រទេសកម្ពុជាមានអាយុកាលជាងពីរទសវត្សរ៍ ចាប់ពីពេលនាងមកថតរឿង Lara…