អង់គ្លេសប្រមូលប្រទេស៣៥ បង្កើតរណសិរ្សរួម ដើម្បីស្ដារសេរីភាពនាវាចរណ៍នៅច្រកសមុទ្រហើមូស
ភ្នំពេញ៖ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេស ប្រទេសចំនួន៣៥បានរួមប្រជុំគ្នាតាមវីដេអូខេនហ្វេរេន ដើម្បីពិភាក្សាពីបញ្ហាសន្តិសុខនៅច្រកសមុទ្រហើមូស ដែលត្រូវបានបិទខ្ទប់អស់ពេលជាង១ខែមកហើយ។ ប្រទេសទាំងនោះមានការព្រួយបារម្ភចំពោះការបិទខ្ទប់ច្រកសមុទ្រហើមូស ដោយសារការរួមដៃគ្នារបស់អាមេរិកនិងអ៉ីស្រាអែលវាយប្រហារអ៉ីរ៉ង់។ ដើម្បីឆ្លើយតបចំពោះការបិទខ្ទប់ច្រកសមុទ្រនោះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី YVETTE COOPER បានរៀបចំធ្វើនាថ្ងៃទី២មេសា វីដេអូខេនហ្វេរេនជាមួយប្រទេស៣៥ ដើម្បីលើកឡើងពីកិច្ចការពារសន្តិសុខច្រកសមុទ្រហើមូស។ នាយករដ្ឋមន្ត្រីអង់គ្លេស លោកកៀរស្តាម័រ បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនាព្រឹកថ្ងៃទី២មេសា ថា៖ “អង់គ្លេសនាពេលនេះបានប្រមូលប្រទេស៣៥មកពិភាក្សាគ្នា…
