ជីវិត និងសង្គម

ជនជាតិចិនបែកថ្នាំកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូ សៀមរាប ត្រូវឃាត់ខ្លួន

ខេត្តសៀមរាប៖ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាបបានឃាត់ខ្លួនជនជាតិចិនម្នាក់ដែលបែកថ្នាំ និងកាប់បំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូនៅក្រុងសៀមរាប។ ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានទទួលពាក្យបណ្តឹងតាមរយៈលេខទូរស័ព្ទបន្ទាន់១២៩៦ សុំកិច្ចអន្តរាគមន៍លើករណីបុរសជនជាតិចិនម្នាក់ដែលមានអាកប្បកិរិយាបែកថ្នាំ កាន់កាំបិត និងបំផ្លាញទ្រព្យសម្បត្តិក្នុងខុនដូស្ថិតនៅជាន់ទី៣ ភូមិវត្តដំណាក់ សង្កាត់សាលាកំរើក។ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំកម្លាំងចុះដល់កន្លែងកើតហេតុ ហើយធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ DILLON MICHEL…

ពន្ធនាគារស្វាយរៀងធ្វើប្រតិបត្តិការឆែកឆេរតឹងរឹងនៅអគារឃុំឃាំងស្ត្រី

ខេត្តស្វាយរៀង៖ អគ្គនាយកដ្ឋានពន្ធនាគារបានប្រកាសពីប្រតិបត្តិការឆែកឆេរតឹងរឹងដើម្បីស្វែងរកវត្ថុហាមឃាត់នៅក្នុងអគារឃុំឃាំងស្ត្រីនៅពន្ធនាគារខេត្តស្វាយរៀង។ យោងតាមការប្រកាសពីអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមការដឹកនាំរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ គង់ សំអាត ប្រធានពន្ធនាគារខេត្តស្វាយរៀង និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ៣ អ៊ុំ រ៉ាយឿង អនុប្រធានពន្ធនាគារ។ ក្រុមមន្ត្រីបានធ្វើការឆែកឆេរយ៉ាងហ្មត់ចត់នៅតាមបន្ទប់ទាំងអស់ក្នុងអគារឃុំឃាំងស្ត្រី ដោយមានការចូលរួមពីការិយាល័យសន្តិសុខ និងការិយាល័យជំនាញទាំង៥។ គោលបំណងសំខាន់នៃប្រតិបត្តិការនេះគឺដើម្បីរុករក និងដកហូតរាល់វត្ថុហាមឃាត់ដែលខុសនឹងបទបញ្ជាផ្ទៃក្នុង ព្រមទាំងរៀបចំសណ្តាប់ធ្នាប់…

ឃាតកម្មព្រហ្មទណ្ឌ៖ អាជីវករចិនត្រូវចាក់សម្លាប់រួចញាត់ចូលធុងជ័រ នៅច្រាំងចំរេះ

រាជធានីភ្នំពេញ៖ សមត្ថកិច្ចកំពុងស៊ើបអង្កេតឃាតកម្មដ៏សាហាវមួយ ដែលអាជីវករជនជាតិចិនម្នាក់ត្រូវបានឃាតករដែលគេសង្ស័យថាជាអ្នកស្គាល់គ្នាចាក់សម្លាប់ជាច្រើនកាំបិត រួចញាត់ចូលក្នុងធុងជ័រហើយគេចខ្លួនបាត់។ ហេតុការណ៍ដ៏គួរឱ្យភ័យខ្លាចនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៨ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ នៅចំណុចផ្ទះវិឡា លេខ៣១ ផ្លូវលេខ១៤ ក្នុងបុរីមួយ ភូមិខ២ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ Zhang Zhenjiang ភេទប្រុស អាយុ៣៦ឆ្នាំ…

គ្រាប់សំណល់យុទ្ធភណ្ឌថៃ ១,២២៣គ្រាប់ រកឃើញនៅប្រាសាទព្រះវិហារ ក្នុងអំឡុងសង្គ្រាម

រាជធានីភ្នំពេញ៖ ក្រសួងការពារជាតិកម្ពុជាបានបញ្ជាក់ថា យោធាថៃបានប្រើប្រាស់គ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងគ្រាប់ប្រភេទផ្សេងៗចំនួនសរុប ១,២២៣គ្រាប់ ក្នុងអំឡុងពេលសង្គ្រាមនៅតំបន់ប្រាសាទព្រះវិហារ។ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ គណៈប្រតិភូអនុព័ន្ធយោធាបរទេសបានធ្វើការត្រួតពិនិត្យស្ថានការណ៍ជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ។ ការត្រួតពិនិត្យនេះធ្វើឡើងដើម្បីពិនិត្យគ្រាប់សំណល់យុទ្ធភណ្ឌដែលបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃកាលពីឆ្នាំ២០២៥ និងតាមដានការអនុវត្តបទឈប់បាញ់ដែលចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។…

ឃាត់ខ្លួនជនសង្ស័យចូលលួចផ្ទះក្នុងខេត្តកំពង់ស្ពឺ ដកហូតបានខ្សែក និងទ្រព្យសម្បត្តិផ្សេងៗ

ខេត្តកំពង់ស្ពឺ៖ កម្លាំងនគរបាលស្រុកសាមគ្គីមុនីជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ដែលកំពុងធ្វើសកម្មភាពលួចគាស់ផ្ទះប្រជាពលរដ្ឋ ដើម្បីយកទ្រព្យសម្បត្តិលុយកាក់ និងគ្រឿងអលង្ការ។ ការឃាត់ខ្លួននេះបានកើតឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ។ ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានកាលពីវេលាម៉ោង៣ល្ងាចថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិប៉ាហាល ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។ នគរបាលស្រុកសាមគ្គីមុនីជ័យបាននិយាយដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចាន់សែនបានទទួលពាក្យបណ្តឹងពីជនរងគ្រោះម្នាក់ឈ្មោះ ស្រុន ង៉ែត ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិប៉ាលហាល…

រីករាយជាមួយដំណឹងល្អ! កូនផ្សោតទន្លេមេគង្គទី២ កើតថ្មីនៅអន្លង់កាំពី ក្រចេះ

រាជធានីភ្នំពេញ៖ ដំណឹងរីករាយបានមកដល់ពីខេត្តក្រចេះ នៅពេលដែលកូនផ្សោតទន្លេមេគង្គទើបកើតថ្មីមួយក្បាល ត្រូវបានរកឃើញនៅអន្លង់កាំពី ក្នុងខែមីនា ឆ្នាំ២០២៦។ កូនផ្សោតដែលមានអាយុប្រមាណ ២ថ្ងៃនេះ ត្រូវបានប្រទះឃើញនៅវេលាម៉ោង ៩:៥០នាទីព្រឹក ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ដោយក្រុមការងារស្រាវជ្រាវខណ្ឌរដ្ឋបាលជលផលក្រចេះ និងក្រុមការងារអង្គការ WWF ប្រចាំខេត្តក្រចេះ។ ការរកឃើញនេះកើតឡើងនៅត្រង់ចំណុចអន្លង់អន្ទង់វៀន ស្ថិតក្នុងអន្លង់ផ្សោតកាំពី ភូមិកាំពី…

ក្រុងកំពង់ឆ្នាំងឱ្យអាជីវកររុះរើតូបលើផ្លូវក្នុង៧ថ្ងៃ បើមិនធ្វើតាមនឹងដកហូត

ខេត្តកំពង់ឆ្នាំង៖ អាជ្ញាធរក្រុងកំពង់ឆ្នាំងបានចេញសេចក្តីជូនដំណឹងឱ្យអាជីវករដែលលក់ដូរលើចំណីផ្លូវជុំវិញផ្សារលើ រុះរើតូបចេញក្នុងរយៈពេល៧ថ្ងៃ ដោយកំណត់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ជាកំណត់ចុងក្រោយ។ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ លោក ម៉ក់ សុលីម អភិបាលរងក្រុងកំពង់ឆ្នាំង បានដឹកនាំក្រុមការងាររួមជាមួយកងកម្លាំងនគរបាលចុះធ្វើការផ្សព្វផ្សាយ និងណែនាំដល់អាជីវករលក់ដូរជុំវិញផ្សារលើ និងនៅចំណុចផ្លូវបំបែកក្រោយផ្សារលើក្នុងភូមិត្រពាំងបី។ លោក ហ៊ីង ភ័ព្វមីនា…

រថយន្តដឹកប្រេងបុករះឡានទ្រុងឃ្លុប២គ្រឿង និងកង់បី១គ្រឿង អ្នកបើកបរជាប់ក្នុងកាប៊ីន

រាជធានីភ្នំពេញ៖ រថយន្តដឹកប្រេងឥន្ធនៈ១គ្រឿងបានបើកបរក្នុងល្បឿនលឿន និងបើកចូលទៅចំណែកផ្លូវម្ខាងទៀត បុករះរថយន្តទ្រុងឃ្លុប២គ្រឿង និងម៉ូតូកង់បី១គ្រឿង បណ្ដាលឲ្យមានការខូចខាតធ្ងន់ធ្ងរ។ ឧប្បត្តិហេតុនេះបានកើតឡើងកាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅលើផ្លូវព្រៃស ស្ថិតនៅក្នុងភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រថយន្តដឹកប្រេងម៉ាក CHENGLONG ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3F-1921 បានបុកចំរថយន្តទ្រុងឃ្លុបទី១…

ចិនរៀបចំបេសកជនពិសេសទៅមជ្ឈិមបូព៌ា ដើម្បីជួយដោះស្រាយជម្លោះអ៊ីរ៉ង់-អាមេរិក

ទីក្រុងប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី បានប្រកាសថា ប្រទេសចិនកំពុងត្រៀមបញ្ជូនបេសកជនពិសេសទៅតំបន់មជ្ឈិមបូព៌ាក្នុងពេលឆាប់ៗនេះ ដើម្បីចូលរួមដោះស្រាយភាពតានតឹងរវាងអ៊ីរ៉ង់ អាមេរិក និងអ៊ីស្រាអែល។ លោកវ៉ាង យី បានបង្ហើបពីគម្រោងនេះក្នុងអំឡុងពេលសន្ទនាជាមួយសមភាគីអារ៉ាប៊ីសាអូឌីត ដោយថ្លែងយ៉ាងច្បាស់ថា៖ “ប្រទេសចិនមិនចង់ឃើញជម្លោះបន្តរីករាលដាលដូចសព្វថ្ងៃនេះឡើយ។” យោងតាមសេចក្តីប្រកាសផ្លូវការរបស់ក្រសួងការបរទេសចិន ប្រទេសនេះសូមជំរុញឱ្យគ្រប់ភាគី៖ • បញ្ឈប់ប្រតិបត្តិការយោធាទាំងអស់ • ចាប់ផ្តើមការសន្ទនាភ្លាមៗ…

ព្រមាន! ភ្លៀងធ្លាក់ខ្លាំងលាយឡំខ្យល់កន្ត្រាក់ និងផ្គររន្ទះ ចាប់ពីថ្ងៃទី៥-៧ មីនា

រាជធានីភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រមានថា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ប្រទេសកម្ពុជានឹងរងឥទ្ធិពលពីរបបខ្យល់មូសុងឦសាន ដែលកំពុងបក់ពីសមុទ្រចិនខាងត្បូង និងអាងទន្លេមេគង្គ។ ស្ថានភាពនេះនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយបាតុភូតខ្យល់កន្ត្រាក់ និងផ្គររន្ទះ នៅតាមតំបន់វាលទំនាបក្នុងកម្រិត ១៥% នៃផ្ទៃដី។ សម្រាប់តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ ក៏អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះក្នុងកម្រិត…