រថយន្តទ្រុងដឹកទំនិញបុករះយានយន្តបន្តបន្ទាប់ របួសធ្ងន់៣នាក់ នៅមហាវិថីឈ្នះ-ឈ្នះ
រាជធានីភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅលើមហាវិថីឈ្នះ-ឈ្នះ នៅពេលរថយន្តទ្រុងឃ្លុបមួយគ្រឿងបានបុករះយានយន្តចំនួន៣គ្រឿងជាបន្តបន្ទាប់ បណ្តាលឱ្យមានអ្នករងរបួសធ្ងន់៣នាក់ និងរបួសស្រាល១នាក់។ ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង១១ព្រឹក ត្រង់ចំណុចផ្លូវរថភ្លើងខ្សែភ្នំពេញ-កំពត មុខវត្តត្រពាំងឈូក ស្ថិតនៅក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ រថយន្តបង្កគឺរថយន្តទ្រុងឃ្លុបម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លេខផ្ទាំងព្រះសីហនុ 3A-6226 ដែលកំពុងដឹកទំនិញចេញពីតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ(កំបូល) ឆ្ពោះទៅកាន់ខេត្តកំពង់ចាម។…
