ឆបោកទុរេនអនឡាញ៖ អាជ្ញាធរបញ្ជូនខ្លួនជនសង្ស័យ ២នាក់ ទៅតុលាការករណីបោកប្រាស់ទិញ-លក់ទុរេន
រាជធានីភ្នំពេញ ៖ អាជ្ញាធមានសមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យ០២រូបទៅកាន់អយ្យការអមសាលាដំបូងរាជធានី ដើម្បីចាត់ការតាមផ្លូវច្បាប់ករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ នេះបើយោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ។ ប្រភពខាងលើបានឲ្យដឹងថា យោងតាមបញ្ជាដឹកនាំរបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវករណីឆបោកប្រាក់ផ្សព្វផ្សាយទិញ-លក់ផ្លែទុរេន តាមបណ្ដាញទំនាក់ទំនងសង្គម…
