អង្គរវត្តនៅតែជាមាសទឹកដប់! រយៈពេល ១០ខែ ឆ្នាំ២០២៥ ទទួលបានចំណូលជាង ៣៥លានដុល្លារ!
ភ្នំពេញ៖ រមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក និងជាព្រលឹងនៃព្រះរាជាណាចក្រកម្ពុជា នៅតែបន្តជាមាសទឹកដប់ដ៏មានតម្លៃសម្រាប់សេដ្ឋកិច្ចជាតិ។ យោងតាមក្រសួងព័ត៌មាន ចេញផ្សាយនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គ្រឹះស្ថានអង្គរបានបង្ហាញរបាយការណ៍ប្រចាំខែថា ក្នុងរយៈពេល ១០ខែដើមឆ្នាំនេះ គឺចាប់ពីខែមករាដល់ខែតុលា ឆ្នាំ២០២៥ រមណីយដ្ឋានអង្គរបានរកចំណូលបានយ៉ាងតិច ៣៥លានដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនាជូនភ្ញៀវទេសចរអន្តរជាតិជាង ៧៦ម៉ឺននាក់។ មិនត្រឹមតែប្រាសាទអង្គរវត្តប៉ុណ្ណោះទេ ប្រាសាទកោះកែ…
