ព្រឹត្តិការណ៍សមរាត្រីអង្គរ៖ ភ្ញៀវទេសចរកុះករមកទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានជួបជុំគ្នាទៅទស្សនា និងផ្តិតយករូបភាពព្រឹត្តិការណ៍ដ៏អស្ចារ្យ “ថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត” ឬសមរាត្រី (Equinox)។ សូមជម្រាបថា សមរាត្រីអង្គរ (Angkor Equinox) គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កើតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរបន្សល់ទុកដល់មនុស្សជាតិបានឃើញ និងយល់អំពីជំនឿ និងវិទ្យាសាស្ត្រពិត។…
