ពលរដ្ឋភៀសសឹក ៣៣នាក់ទៀតវិលទៅលំនៅឋានវិញ នៅសល់ ៣៦,៣៧៥នាក់ក្នុងជំរំ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានផ្សព្វផ្សាយថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានពលរដ្ឋភៀសសឹក៣៣នាក់ទៀតបានវិលត្រឡប់ទៅលំនៅឋានដើមរបស់ខ្លួនវិញ។ យោងតាមក្រសួងមហាផ្ទៃ ចាប់ពីម៉ោង៦ព្រឹកថ្ងៃទី១៩ ដល់ម៉ោង៦ព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ពលរដ្ឋភៀសសឹក៣៣នាក់បានវិលទៅលំនៅឋានវិញ។ នេះបញ្ជាក់ថា ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់ មានជាង៦សែន១ម៉ឺននាក់ (ស្មើ៩៤%) បានវិលត្រឡប់ទៅលំនៅឋានវិញរួចហើយ។ ទោះជាយ៉ាងណា នៅមានពលរដ្ឋភៀសសឹកចំនួន៣៦,៣៧៥នាក់ទៀត ដែលកំពុងស្នាក់នៅក្នុងជំរំបណ្តោះអាសន្ន។ ក្នុងនោះមានស្ត្រី១៨,៨៣០នាក់ និងកុមារ១២,៣១០នាក់…
