ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះជាច្រើនខ្នងនៅទួលគោក សមត្ថកិច្ចប្រើរថយន្តពន្លត់ភ្លើងច្រើនគ្រឿង

ភ្នំពេញ៖ អគ្គិភ័យធំមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងសម្ភារៈមួយចំនួនធំនៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦។ ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង ៨:៤០នាទីយប់ នៅចំណុចផ្លូវបេតុងជាប់រថភ្លើង។ បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ អណ្តាតភ្លើងបានឆាបឆេះចេញពីក្នុងផ្ទះមួយ រួចបន្តរាលដាលទៅលើផ្ទះក្បែខាងជាច្រើនខ្នងទៀត។ ប្រជាពលរដ្ឋក្បែខាងបានជួយទាញទុយោទឹកបាញ់ទប់ស្កាត់ជាបណ្តោះអាសន្ន និងប្រមីលសម្ភារៈមានតម្លៃចេញមួយចំនួន ព្រមទាំងទាក់ទងទៅសមត្ថកិច្ចភ្លាម។ ក្រោយពីទទួលដំណឹង កម្លាំងជំនាញបង្ការពន្លត់អគ្គិភ័យនិងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តទឹកទៅជួយអន្តរាគមន៍បាញ់ពន្លត់ភ្លាមៗ។ ក្រោយពីកម្លាំងជំនាញទៅដល់…

តុលាការឃុំខ្លួនជនសង្ស័យ ៦៥នាក់ ពាក់ព័ន្ធបទល្មើស Scam Online មានអង្គការចាត់តាំងនៅពីក្រោយ

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួនមនុស្សចំនួន ៦៥នាក់ ក្នុងនោះមានជនជាតិបរទេស ៨នាក់ និងជនជាតិខ្មែរ ៥៧នាក់ ដាក់ពន្ធនាគារពាក់ព័ន្ធនឹងបទល្មើស Scam Online ដែលកម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញចុះបង្ក្រាបបាននៅសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង។ នេះបើយោងតាមប្រភពព័ត៌មានដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦។ ការឃុំខ្លួនមនុស្សទាំង ៦៥នាក់ដាក់ពន្ធនាគារនេះ…

អគ្គស្នងការនគរបាលជាតិប្រកាសតែងតាំងមេដឹកនាំថ្មី៖ ឧត្តមសេនីយ៍ឯក សៀង សេន និងឧត្តមសេនីយ៍ត្រី សេន សុភាព

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញធ្វើពិធីប្រកាសចូលកាន់តំណែងថ្មីរបស់មេដឹកនាំថ្នាក់ខ្ពស់ពីររូបនៅអគ្គស្នងការដ្ឋាននគរបាលជាតិ។ ក្នុងពិធីដ៏វិចិត្រដែលប្រារព្ធឡើងនៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ លោកអគ្គស្នងការ ស ថេត ដែលតំណាងឱ្យលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលថ្នាក់ឧត្តមសេនីយ៍។ មេដឹកនាំថ្មីដែលត្រូវបានប្រកាសចូលកាន់តំណែងនោះ…

ញៀនថ្នាំខូចគំនិត ទើបចេញពន្ធនាគារ លួចកាត់ចេកខ្ចីគេ ត្រូវប៉ូលីសចាប់ខ្លួនក្នុងយប់

ខេត្តកណ្ដាល÷ បុរសម្នាក់ដែលទើបចេញពីពន្ធនាគារ និងមានប្រវត្តិញៀនថ្នាំ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងចាប់ខ្លួនក្នុងយប់ ខណៈកំពុងលីផ្លែចេកខ្ចី ១ស្ទោង ដែលខ្លួនទើបនឹងលួចកាត់យកទៅលក់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២៣:០៥នាទីយប់ ថ្ងៃទី១៨ មីនា ២០២៦ នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុន ជីវ័ន្ត អាយុ…

ជិត ២០០០នាក់ចុះឈ្មោះរត់កម្សាន្ត ៥គីឡូ អបអរបុណ្យទន្លេលើកទី១០ នៅក្រចេះ

ខេត្តក្រចេះ៖ ការចុះឈ្មោះចូលរួមកម្មវិធីរត់កម្សាន្តចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីអបអរព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០ នៅខេត្តក្រចេះ បានទទួលការឆ្លើយតបយ៉ាងកក់ក្តៅពីមហាជន។ លោក វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានបញ្ជាក់ថា៖ “គិតត្រឹមព្រឹកថ្ងៃទី២០ មីនា ដែលជាថ្ងៃទី៣នៃការបើកទទួលចុះឈ្មោះ យើងបានទទួលអ្នកចុះឈ្មោះជាបណ្តោះអាសន្នជាង ១,៨០០នាក់ ដែលជាចំនួនលើសពីការរំពឹងទុក។” លោកបានអំពាវនាវបន្តថា៖ “យើងសូមអញ្ជើញប្រជាពលរដ្ឋទាំងអស់បន្តចុះឈ្មោះចូលរួមឱ្យបានច្រើន ទាំងដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ…

ព្រមានពីក្រសួងធនធានទឹក៖ ភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ដល់២០% នៅតាមបណ្ដាខេត្ត

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងព្រមានពីស្ថានភាពធាតុអាកាសដែលមានភាពគ្រោះថ្នាក់ ដោយអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះរហូតដល់២០% នៅតាមបណ្ដាខេត្ត និងរាជធានីភ្នំពេញ។ ក្រសួងបានបញ្ជាក់ថា ស្ថានភាពនេះនឹងបន្តពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយសារឥទ្ធិពលរបបខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ និងសមុទ្រកម្ពុជា។ សម្រាប់តំបន់វាលទំនាប រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់…

គ្រាប់បែកចង្កោមបោកលេងបណ្ដាលឱ្យស្លាប់ ១ របួស ១ នៅបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីយកគ្រាប់បែកចង្កោមមកបោកលេងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅវេលាម៉ោង១១:៣០នាទី នៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះឈ្មោះ ចាន់ សារ៉េត អាយុ៤៤ឆ្នាំ បានស្លាប់នៅកន្លែងកើតហេតុ ខណៈឈ្មោះ តា ចាស់ អាយុ៤៧ឆ្នាំ…

អាក្រក់ខ្លាំង! កូនប្រុសញៀនថ្នាំកាប់ម៉ូតូឪពុកខ្លួនឯងខូចខាតនៅបាត់ដំបង

ខេត្តបាត់ដំបង៖ ករណីដ៏គួរឱ្យស្តាយមួយបានកើតឡើងនៅស្រុកគាស់ក្រឡ នៅពេលដែលកូនប្រុសម្នាក់ដែលជាប់ញៀនថ្នាំបានធ្វើសកម្មភាពអាក្រក់កាប់បំផ្លាញម៉ូតូរបស់ឪពុកខ្លួនឯង។ ប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ កម្លាំងនគរបាលបានឃាត់ខ្លួនអ្នកសង្ស័យឈ្មោះ សឿន ពុទ្ធា អាយុ២៨ឆ្នាំ ដែលរស់នៅភូមិព្រៃទទឹង ឃុំឆ្នាល់មាន់។ អ្នកសង្ស័យត្រូវបានចោទប្រកាន់ពីបទធ្វើឱ្យខូចខាតដោយចេតនា បន្ទាប់ពីគាត់បានយកកាំបិតដងឈើប្រវែង៥២សង់ទីម៉ែត្រ កាប់បំផ្លាញម៉ូតូរបស់ឪពុកគាត់ឈ្មោះ ម៉ៅ សឿន…

អគ្គមេបញ្ជាការកងទ័ពកម្ពុជាចូលរួមកិច្ចប្រជុំអន្តរជាតិឥណ្ឌូប៉ាស៊ីហ្វិកតាមប្រព័ន្ធវីដេអូ

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពឥណ្ឌូប៉ាស៊ីហ្វិក (CHODs) នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំដ៏សំខាន់នេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ នាយឧត្តមនាវី Samuel J. Paparo មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយមានការចូលរួមពីអគ្គមេបញ្ជាការកងទ័ពជាច្រើនប្រទេសក្នុងតំបន់។ កិច្ចប្រជុំនេះ…

បងប្អូន២នាក់វាយគ្នាស្ទើរស្លាប់ដណ្ដើមស្រី ក្រោយពីស្រវឹងពីក្លឹប

ភ្នំពេញ៖ ហេតុការណ៍ឈ្លោះប្រកែករវាងបងប្អូន២នាក់ ដែលបានវាយគ្នាដណ្ដើមមនុស្សស្រីតែម្នាក់ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅតាមស្តុបបឹងកេងកង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ មុនពេលកើតហេតុ អ្នកដំណើរនៅតាមផ្លូវបានឃើញយុវជន២នាក់កំពុងឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង រហូតឈានដល់ការប្រើហិង្សាវាយគ្នាទៅវិញទៅមក បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរទាំងអស់។ ភ្លាមៗក្រោយមក ក្រុមយុវជនដឹកជញ្ជូន E-Get ដែលស្ថិតនៅក្បែរនោះបាននាំគ្នាចូលទៅជួយឃាត់ ប៉ុន្តែយុវជនទាំង២នាក់បានវាយគ្នារហូតសន្លប់ម្នាក់ មុននឹងអ្នកដឹកជញ្ជូនអាចចូលទៅឃាត់បាន។ ក្រុមដឹកជញ្ជូនបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានភ្លាម។ ក្រោយពីស្វាងឡើងវិញ អ្នកសារព័ត៌មានបានមកដល់…