ព័ត៌មានជាតិ

អាសន្នចរាចរណ៍ពេញទំហឹង! យុវជនឌុបម៉ូតូបុករថយន្តមិនស្គាល់ម៉ាក ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញ៖ ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ដ៏សែនឈឺចាប់បានកើតឡើងនៅលើផ្លូវភ្នំពេញ-ហាណូយ នៅពេលយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ដោយមានយុវជនពីរនាក់ជិះម៉ូតូឌុបគ្នាបុកពីក្រោយរថយន្តមិនស្គាល់ម៉ាក បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។ តាមពត៌មានពីកន្លែងកើតហេតុ យុវជនទាំងពីរបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ពណ៌ខ្មៅ ផ្លាកលេខ កំពង់ចាម 1AG-1025 ជិះឌុបគ្នាតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនជ្រុល។ នៅម៉ោង៩:២០នាទីយប់ ពួកគេបានបុកពីក្រោយរថយន្តមួយគ្រឿងដែលមិនស្គាល់ម៉ាក បណ្ដាលឲ្យដួលបោកក្បាលស្លាប់នៅកន្លែងកើតហេតុ។ យុវជនម្នាក់ទៀតដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរដ្ឋ ចំណែកឯរថយន្តដែលជាប់ពាក់ព័ន្ធបានបន្តបើកគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែង…

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលភ្នែកដល់យាយអ៊ំពីខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ ក្រោមការអនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បាននាំលោកយាយ និងលោកអ៊ំ ដែលមានបញ្ហាភ្នែកមើលមិនច្បាស់ពីស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ មកទទួលការពិនិត្យ វះកាត់ និងព្យាបាលនៅមន្ទីរពេទ្យព្រះអង្គឌួង។ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភរាល់ការចំណាយក្នុងការពិនិត្យ…

ហ៊ានបំពានបារ៉ាសរថភ្លើង! រថយន្តអាល់ផាតត្រូវរថភ្លើងបុកអូសជាច្រើនម៉ែត្រ

ភ្នំពេញ៖ ករណីបំពានសញ្ញាប្រយ័ត្នរថភ្លើងដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅរាជធានីភ្នំពេញ នៅពេលដែលបុរសម្នាក់បើករថយន្តអាល់ផាតពណ៌សឆ្លងផ្លូវរថភ្លើងទាំងបំពានបារ៉ាសដែលកំពុងហាមឃាត់ការឆ្លងកាត់។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៧:៤០យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅក្នុងភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។ យោងតាមប្រភពព័ត៌មាន ម្ចាស់រថយន្តដែលពាក់ផ្លាកលេខ ភ្នំពេញ 2BX-8630 បានបើកបរក្នុងស្ថានភាពស្រវឹងស្រា ហើយបានបត់ឆ្លងផ្លូវរថភ្លើងទោះបីជាមានអ្នកប្រចាំការកាន់កុងត្រូលដាក់រនាំងបារ៉ាសហាមឃាត់ក៏ដោយ។ លទ្ធផលគឺរថភ្លើងដែលកំពុងធ្វើដំណើរក្នុងទិសពីលិចទៅកើតបានបុកចំពាក់កណ្តាលចំហៀងខាងឆ្វេងរថយន្ត ហើយអូសវាទៅមុខជាច្រើនម៉ែត្រ។ រថយន្តត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ…

ទើបចេញពន្ធនាគារ ក៏លួចកាត់ចេកគេទៀត! សមត្ថកិច្ចចាប់បានខណៈលីចេកយប់តែម្នាក់ឯង

ខេត្តកណ្ដាល÷ បុរសដែលទើបនឹងចេញពីពន្ធនាគារបានត្រឡប់ទៅប្រព្រឹត្តអំពើលួចទៀត នៅពេលដែលសមត្ថកិច្ចនគរបាលស្រុកកណ្តាលស្ទឹងបានឃាត់ខ្លួនគាត់ភ្លាមៗ ខណៈកំពុងលីផ្លែចេកខ្ចី ១ស្ទោង ដែលទើបនឹងលួចកាត់យកទៅលក់។ ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង។ សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ សុន ជីវ័ន្ត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ…

ការថយចុះក្មេងទំនើងជាសញ្ញាល្អ! កន្លះខែមីនាថយចុះ១៦ករណី ជាង៣៧នាក់ត្រូវឃាត់ខ្លួន

ភ្នំពេញ៖ ការប្រតិបត្តិការបង្ក្រាបក្មេងទំនើងរបស់សមត្ថកិច្ចនគរបាលជាតិបានទទួលជោគជ័យយ៉ាងខ្លាំងក្លា នៅក្នុងរយៈពេលកន្លះខែដំបូងនៃខែមីនា ឆ្នាំ២០២៦។ តាមរបាយការណ៍ផ្លូវការពីក្រសួងមហាផ្ទៃ ចាប់ពីថ្ងៃទី១ ដល់ទី១៥ មីនា សមត្ថកិច្ចបានដោះស្រាយករណីក្មេងទំនើងសរុប៣៧ករណី និងឃាត់ខ្លួនជនបង្កចំនួន១៦៥នាក់។ សំខាន់ជាងនេះទៅទៀត ករណីក្មេងទំនើងបានថយចុះយ៉ាងច្បាស់លាស់បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងខែកុម្ភៈ ដោយថយចុះ១៦ករណី និងជនបង្កថយចុះ៣៧នាក់។ នេះជាសញ្ញាប្រសើរមួយក្នុងការតស៊ូប្រឆាំងនឹងបទល្មើសពីក្រុមក្មេងទំនើង។ ប្រតិបត្តិការទាំងនេះបានធ្វើឡើងនៅទូទាំងប្រទេស រួមមានរាជធានីភ្នំពេញ និងខេត្តជាច្រើនដូចជា៖ កំពត កណ្ដាល…

ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្តឆ្នាំ២០២៦ នៅវត្តភ្នំ

ភ្នំពេញ៖ ពិធីក្រុងពាលីបើកការដ្ឋានព្រឹត្តិការណ៍នគរសង្ក្រាន្ត ឆ្នាំ២០២៦ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្ត នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នៅរមណីយដ្ឋានប្រវត្តិសាស្រ្ដវត្តភ្នំ រាជធានីភ្នំពេញ។ ពិធីនេះក៏មានការអញ្ជើញរួមពីលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក លោកស្រី…

អ.ប.ព. សង្កត់ធ្ងន់ថា គណនេយ្យភាព និងតម្លាភាព ជាគន្លឹះក្នុងការប្រឆាំងអំពើពុករលួយក្នុងប្រព័ន្ធគាំពារសង្គម

ភ្នំពេញ៖ លោកកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានសង្កត់ធ្ងន់ថា ការភ្ជាប់ការគាំពារសង្គមជាមួយការប្រឆាំងអំពើពុករលួយ មិនមែនជាជម្រើសទេ ប៉ុន្តែគឺជាកាតព្វកិច្ចដ៏សំខាន់។ ក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី «គណនេយ្យភាព និងតម្លាភាព នៃប្រព័ន្ធគាំពារសង្គមកម្ពុជា» នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ លោកបានទទូចឲ្យក្រសួង ស្ថាប័ន…

រថយន្តស៊េរីទំនើបបុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឲ្យក្មេងប្រុសរបួសធ្ងន់ និងកើតហិង្សារវាយតៃកុងឡាន

ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងនៅក្នុងរាជធានីភ្នំពេញ នៅពេលដែលរថយន្តស៊េរីទំនើបមួយគ្រឿងបានបុកម៉ូតូយ៉ាងខ្លាំង អូសយកម៉ូតូទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់ និងកើតហិង្សារវាយតៃកុងឡានបែកក្បាលផ្អើលដល់សមត្ថកិច្ច។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨:៥០នាទី នៅតាមបណ្តោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។ តាមការអះអាងពីប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា ក្មេងប្រុសរងគ្រោះជិះម៉ូតូម៉ាក HONDA TODAY ផ្លាកលេខ…

សម្តេចតេជោ ហ៊ុន សែន ទទួលសារតាំងពីឯកអគ្គរដ្ឋទូតស្លូវ៉ាគីថ្មី សង្ឃឹមពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម-សេដ្ឋកិច្ច

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលសារតាំងពីលោក អេឡិចសិនដឺ មីខូវស៊ិន (Alexander Micovčin) ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋស្លូវ៉ាគីប្រចាំនៅកម្ពុជា នៅវិមានសាមគ្គីភាព ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦។ លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា…

កម្ពុជាបន្តការទូតសកម្ម ពង្រឹងសន្តិភាពព្រំដែនជាមួយប្រទេសជិតខាង

ភ្នំពេញ – រាជរដ្ឋាភិបាលកម្ពុជាបន្តដំណើរការទូតសកម្មយ៉ាងរឹងម៉ាំ ដើម្បីធានាសន្តិភាពតាមព្រំដែន និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជាបានបង្ហាញភាពសកម្មលើឆាកការទូតទាំងក្នុង និងក្រៅប្រទេស។ ការងារទូតត្រូវបានផ្សារភ្ជាប់ជាមួយកាតព្វកិច្ចការពារបូរណភាពទឹកដី និងប្រជាជន ដែលជាអាទិភាពខ្ពស់បំផុត។ រយៈពេលថ្មីៗនេះ សម្តេចនាយករដ្ឋមន្ត្រីបានទទួលជំនួបពីអង្គទូត និងដៃគូអភិវឌ្ឍន៍ជាច្រើន រួមមានឯកអគ្គរដ្ឋទូតកូរ៉េ និងអនុប្រធានធនាគារពិភពលោក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី…