ម៉ាឡេស៊ីព្រួយបារម្ភខ្លាំង ជំរុញកម្ពុជា-ថៃអត់ធ្មត់បន្ទាប់ពីការប៉ះទង្គិចព្រំដែនធ្វើឲ្យមានអ្នកស្លាប់
ប្រទេសម៉ាឡេស៊ីបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធឡើងវិញរវាងកម្ពុជា និងថៃតាមបណ្តោយព្រំដែន ដោយព្រមានថា ការប្រយុទ្ធបន្តអាចបំផ្លាញកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំដើម្បីរក្សាស្ថិរភាពទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ។ នេះបើយោងតាមការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅថ្ងៃចន្ទទី៨ខែធ្នូឆ្នាំ២០២៥។ លោកអាន់វ៉ា បានរៀបរាប់ថា «ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារនៃអ្នកដែលបានស្លាប់ ឬរងរបួស» ដោយបន្ថែមថា ការកើនឡើងនៃជម្លោះនេះ ប្រឈមនឹងការបំផ្លាញកិច្ចខិតខំប្រឹងប្រែង ដែលបានដាក់ចូលក្នុងការកែលម្អទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ។ ដោយហៅប្រទេសកម្ពុជា និងប្រទេសថៃ ថាជា…
