ថៃប្រឈមហានិភ័យការនាំចេញធ្លាក់ចុះរហូតដល់ ៣,១% ឆ្នាំ២០២៦ ដោយសារពន្ធអាមេរិក និងភាពខ្លាំងប្រាក់បាត
ក្រសួងពាណិជ្ជកម្មថៃបានចេញការព្យាករណ៍ថា ការនាំចេញរបស់ប្រទេសនេះនៅឆ្នាំ២០២៦ អាចធ្លាក់ចុះរហូតដល់ ៣,១% ក្នុងសេណារីយ៉ូអាក្រក់បំផុត ដោយសារតែវិធានការពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងភាពខ្លាំងនៃប្រាក់បាត។ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ស៊ូផាជី ស៊ូធមពុន បានព្រមានថា ការនាំចេញថៃឆ្នាំក្រោយនេះ ប្រឈមមុខនឹងហានិភ័យធ្លាក់ចុះយ៉ាងខ្លាំង ប្រសិនបើស្ថានភាពពិភពលោកកាន់តែយ៉ាប់យ៉ឺន និងភាពតានតឹងពាណិជ្ជកម្មកើនឡើង។ ក្នុងសេណារីយ៉ូធម្មតា ការនាំចេញថៃអាចនឹងធ្លាក់ចុះប្រហែល ១% មកនៅត្រឹម…
