ព្យុះភ្លៀងធ្ងន់ធ្ងរគ្របដណ្ដប់ខេត្តថៃ៣០ ខណៈបាងកកប្រឈមនឹងគ្រោះខ្យល់ពុល
ភ្នំពេញ៖ នាយកដ្ឋានឧតុនិយមថៃបានចេញការព្រមានថា ខេត្តចំនួន៣០នៅប្រទេសថៃកំពុងត្រៀមខ្លួនទទួលព្យុះភ្លៀងធ្ងន់ធ្ងរដែលនឹងបន្តរហូតដល់ចុងសប្ដាហ៍នេះ។ តាមសេចក្ដីប្រកាសដែលផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១១ធ្នូ ភាគខាងត្បូងនៃប្រទេសនឹងជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ រួមទាំងទីក្រុងបាងកកដែលនឹងទទួលរងឥទ្ធិពលពីបាតុភូតនេះផងដែរ។ ប្រព័ន្ធសម្ពាធទាបដែលស្ថិតនៅពីលើសមុទ្រចិនខាងត្បូង កំពុងធ្វើដំណើរឆ្លងកាត់វៀតណាមចូលទៅក្នុងឈូងសមុទ្រថៃ រួមផ្សំជាមួយខ្យល់មូសុងឦសាន បង្កឱ្យមានព្យុះភ្លៀងធ្ងន់ធ្ងរ។ ក្នុងពេលជាមួយគ្នា ទីក្រុងបាងកកក៏កំពុងប្រឈមនឹងបញ្ហាខ្យល់ពុល PM2.5 ដែលឈានដល់កម្រិតគ្រោះថ្នាក់ដល់សុខភាព។ នៅម៉ោង៧ព្រឹកថ្ងៃពុធទី១០ធ្នូ តំបន់ចំនួន៥នៅបាងកកមានកម្រិតខ្យល់ពុលលើសស្តង់ដារ។ តំបន់ Nong Khaem មានកម្រិតខ្យល់ពុល…
