ព័ត៌មានអន្ដរជាតិ

ព្រំដែនកម្ពុជាស្ងប់ស្ងាត់ ប៉ុន្តែសភាថៃផ្ទុះជម្លោះរឿងកែរដ្ឋធម្មនុញ្ញ

ព្រំដែនកម្ពុជា-ថៃបានស្ងប់ស្ងាត់បន្ទាប់ពីការអនុវត្តបទឈប់បាញ់ចាប់ពីម៉ោង១០យប់ថ្ងៃទី១១ធ្នូ ប៉ុន្តែនៅសភាថៃវិញ សមាជិកសភាពីគណបក្សនយោបាយផ្សេងៗកំពុងតឹងសរសៃដាក់គ្នាយ៉ាងខ្លាំងក្នុងរឿងកែប្រែរដ្ឋធម្មនុញ្ញ។ យោងតាមការរាយការណ៍ពីសារព័ត៌មានថៃ នាយករដ្ឋមន្ត្រីអានុទីន ឆានវីរៈគុល បានស្នើព្រះរាជក្រឹត្យរំលាយសភាទៅកាន់ស្ថាប័នព្រះមហាក្សត្ររួចហើយ ដើម្បីរំលាយសភាមុនកាលកំណត់ និងបើកផ្លូវឲ្យមានការបោះឆ្នោតឡើងវិញ។ ការស្នើរំលាយសភានាពេលនេះនឹងរារាំងដល់ដំណើរការធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញថៃ ដែលគណបក្សប្រជាជន និងគណបក្សភឿថៃរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រ មិនពេញចិត្ត ដោយសារច្បាប់នោះលម្អៀងទៅរកស្ថាប័នព្រះមហាក្សត្រ និងក្រុមយោធា។ ការរំលាយសភានាពេលនេះបានសេចក្តីថា ច្បាប់រដ្ឋធម្មនុញ្ញដែលប៉ងកែប្រែនឹងត្រូវរាំងស្ទះ ហើយការបោះឆ្នោតបន្ទាប់ក៏នឹងអនុវត្តតាមច្បាប់រដ្ឋធម្មនុញ្ញដែលមានស្រាប់ ដែលក្រុមយោធានៅតែមានអំណាចក្នុងព្រឹទ្ធសភាដ៏ខ្លាំង។…

ថៃឈរក្បែរកំពូលពិភពលោក ជាប្រទេសមានវិសមភាពសេដ្ឋកិច្ចខ្លាំងបំផុត

ភាពមិនស្មើគ្នានៃសេដ្ឋកិច្ចក្នុងប្រទេសថៃ បានកើនឡើងខ្លាំងកាន់តែអាក្រក់ ដែលធ្វើឱ្យថៃក្លាយជាប្រទេសដែលមានវិសមភាពសេដ្ឋកិច្ចខ្លាំងបំផុតមួយលើពិភពលោក និងខ្លាំងបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការចុះផ្សាយរបស់កាសែត Prachatai កាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍របស់អង្គការ World Inequality Lab (WIL) ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ កត់សម្គាល់ថា វិសមភាពក្នុងប្រទេសថៃ «នៅតែខ្ពស់ ហើយបានកើនឡើងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក»។ របាយការណ៍បានបង្ហាញជាលម្អិតថា ទាក់ទងនឹងប្រាក់ចំណូល ១០%…

ប្រធានាធិបតីត្រាំនឹងហៅទូរសព្ទទៅអានុទីន នៅម៉ោង៩យប់នេះ ដើម្បីសម្របសម្រួលបទឈប់បាញ់កម្ពុជា-ថៃ

ភ្នំពេញ – ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើការហៅទូរសព្ទជាមួយលោក អានុទីន ឆានវីរៈគុល នៅម៉ោង៩យប់ថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ដើម្បីព្យាយាមបញ្ឈប់ការកើនឡើងនៃការប៉ះទង្គិចគ្នានៅតាមបណ្ដោយព្រំដែនរវាងកម្ពុជា-ថៃ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sattahip News និងការឲ្យដឹងពីអ្នកកាសែតជើងចាស់ថៃ Wassana Nanuam…

នាយករដ្ឋមន្ត្រីថៃ អានុទីន ប្រកាសរំលាយសភា ប្រគល់អំណាចជូនប្រជាពលរដ្ឋ

នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល ដែលទើបឡើងកាន់អំណាចបានត្រឹមតែជាង២ខែប៉ុណ្ណោះ បានធ្វើការប្រកាសរំលាយសភាតែម្តង នៅយប់ថ្ងៃទី១១ធ្នូនេះ។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោកបានបង្ហោះសារមួយជាភាសាថៃដែលមានន័យថា៖ «ខ្ញុំប្រគល់អំណាចជូនប្រជាពលរដ្ឋ»។ ការប្រកាសនេះបង្ហាញថា លោកអានុទីនបានសម្រេចចិត្តលែងបន្តដឹកនាំប្រទេស ដោយប្រកាសរំលាយសភាដើម្បីបើកផ្លូវឲ្យប្រជាជនបោះឆ្នោតជ្រើសរើសមេដឹកនាំរដ្ឋាភិបាលថ្មីម្តងទៀត។ លោក អានុទីន ត្រូវបានសភាបោះឆ្នោតឲ្យឡើងធ្វើនាយករដ្ឋមន្ត្រីថៃទី៣២ កាលពីថ្ងៃទី៧កញ្ញា ហើយចាប់ផ្តើមកាន់អំណាចពេញលេញចាប់ពីដើមខែតុលា។ លោកបានកាន់អំណាចនៅប្រទេសថៃត្រឹមតែរយៈពេលជាង២ខែប៉ុណ្ណោះ មុននឹងប្រកាសរំលាយសភា។…

រុស្ស៊ីចំអកមន្ត្រីអឺរ៉ុប ស្នើឲ្យទៅសិក្សាប្រវត្តិសាស្ត្រឡើងវិញ

ទីក្រុងមូស្គូបានចំអករដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen ដោយស្នើឲ្យគាត់ទៅសិក្សាប្រវត្តិសាស្ត្រឡើងវិញ បន្ទាប់ពីគាត់អះអាងថា គ្មានប្រទេសណាមួយបានវាយប្រហាររុស្ស៊ីក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះទេ។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានសួរដោយចំអកថា៖ «ហេតុអ្វីបានជារដ្ឋមន្ត្រីហ្វាំងឡង់ មិនដឹងថានៅឆ្នាំ១៩៤១ ណាស៊ីអាល្លឺម៉ង់បានវាយប្រហារសហភាពសូវៀត?»។ លោកស្រីបានលើកឡើងថា នេះអាចដោយសារតែឥទ្ធិពលនៃសាលាអាល្លឺម៉ង់ដែល Valtonen បានចូលរៀនក្នុងវ័យកុមារភាព។ លោកស្រី…

ថៃរំលាយសភាលើកទី១៦! ត្រៀមបោះឆ្នោតថ្មីដំណាលអស្ថិរភាពនយោបាយរ៉ាំរ៉ៃ

រាជធានីបាងកក – ប្រទេសថៃបានរំលាយសភារបស់ខ្លួននៅថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥ ដែលជាការរំលាយលើកទី១៦ ចាប់តាំងពីការបញ្ចប់របបរាជាធិបតេយ្យផ្តាច់ការក្នុងឆ្នាំ១៩៣២មក។ Royal Gazette បានចេញផ្សាយព្រះរាជក្រឹត្យរំលាយសភា នៅព្រឹកថ្ងៃសុក្រ ដោយការបោះឆ្នោតជាតិរំពឹងទុកថានឹងប្រព្រឹត្តទៅនៅចន្លោះចុងខែមករាដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦។ ក្រោមរដ្ឋធម្មនុញ្ញ ការបោះឆ្នោតត្រូវតែធ្វើឡើងក្នុងរយៈពេល៤៥–៦០ថ្ងៃបន្ទាប់ពីការរំលាយសភា ហើយលោក អានុទីន ឆានវីរៈគុល នឹងដឹកនាំរដ្ឋបាលបណ្តោះអាសន្នរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងនៅឆ្នាំ២០២៦។…

ព្រះរាជក្រឹត្យរំលាយសភាថៃចូលជាធរមាន គណបក្សប្រជាជនខកចិត្តខ្លាំង

រាជធានីបាងកក – ព្រះរាជក្រឹត្យរំលាយសភាថៃបានចូលជាធរមាននៅម៉ោង ១២អធ្រាត្រយប់ថ្ងៃទី១១ធ្នូ ក្រោយពីសភាបានបោះឆ្នោតគាំទ្រការផ្ញើសំណួរប្រជាមតិទៅខុទ្ទកាល័យ។ លោកប្រធានសភា វ៉ាន់ មហាម៉ាត់ ណរ៉ះ ម៉ាថា បានជូនដំណឹងថា ព្រះរាជក្រឹត្យនឹងចូលជាធរមានក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីការប្រកាស។ សភាបានបោះឆ្នោតគាំទ្រការផ្ញើសំណួរប្រជាមតិទៅខុទ្ទកាល័យដោយសំឡេងគាំទ្រ ៤៩៤ សំឡេងប្រឆាំង ១ សំឡេង អនុប្បវាទ ៩ និងមិនបោះ…

ហ្សេលេនស្គីត្រៀមបោះឆ្នោតក្នុងសង្គ្រាម ឆ្លើយតបការរិះគន់របស់ត្រាំ

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសថា លោកត្រៀមខ្លួនជាស្រេចរៀបចំការបោះឆ្នោតក្នុងអំឡុងសង្គ្រាម ក្នុងរយៈពេល៦០-៩០ថ្ងៃខាងមុខ ប្រសិនបើសភា និងសម្ព័ន្ធមិត្តខាងលិចយល់ព្រម។ ការប្រកាសនេះធ្វើឡើងក្រោយការរិះគន់របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ យោងតាមការចុះផ្សាយរបស់ NBC កាលពីថ្ងៃទី១០ ធ្នូ ២០២៥ លោកហ្សេលេនស្គីបានសង្កត់ធ្ងន់ថា៖ «នេះគឺជាសំណួរសម្រាប់ប្រជាជនអ៊ុយក្រែន…

រញ្ជួយដីកម្រិត 2.8 រ៉ិចទ័រកើតឡើងនៅខេត្តភាគខាងជើងថៃ បណ្តាលឲ្យលាន់ស្នូរដូចការផ្ទុះ

ភាគខាងជើងប្រទេសថៃ – ខេត្ត Phayao បានជួបគ្រោះរញ្ជួយដីកម្រិត 2.8 រ៉ិចទ័រ នៅជម្រៅ 6 គីឡូម៉ែត្រ បណ្តាលឲ្យមានរញ្ជួយរង្គើនៅតំបន់ជាច្រើន និងឈានដល់ការព្រមានសម្រាប់ស្រុកចំនួន 9 ។ តាមការផ្សាយរបស់ The Nation រញ្ជួយដីនេះកើតឡើងនៅម៉ោង 9:58 នាទីយប់…

អានុទីនស្នើព្រះរាជក្រឹត្យរំលាយសភាជាបន្ទាន់ ដើម្បីទប់ស្កាត់គណបក្សប្រជាជនកែរដ្ឋធម្មនុញ្ញ

ភ្នំពេញ – សារព័ត៌មានថៃជាច្រើនបានផ្សាយព័ត៌មានថា នាយករដ្ឋមន្ត្រី អានុទីន ឆានវីរៈគុល បានដាក់សំណើព្រះរាជក្រឹត្យរំលាយសភាទៅព្រះមហាក្សត្រ នៅថ្ងៃទី១១ខែវិច្ឆិកា ដើម្បីទប់ស្កាត់សកម្មភាពរបស់គណបក្សប្រជាជនក្នុងការកែប្រែរដ្ឋធម្មនុញ្ញ។ ព័ត៌មាននេះបានលេចឡើងក្រោយពីគណបក្សប្រជាជន ដែលជាគណបក្សគាំទ្រលោកអានុទីន បានចាប់ផ្តើមប្រមូលហត្ថលេខាសមាជិកសភាសម្រាប់ដាក់ញត្តិដកសេចក្តីទុកចិត្តប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ សារព័ត៌មាន Khaosod របស់ថៃបានរាយការណ៍ថា ការស្នើរំលាយសភានេះធ្វើតាមការគាំទ្ររបស់គណបក្ស Bhumjaithai ក្នុងការរក្សាលក្ខខណ្ឌដែលសមាជិកព្រឹទ្ធសភាមួយភាគបីត្រូវតែអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញ។ ព័ត៌មានបន្ថែមបានបង្ហាញថា នៅវេលាម៉ោង៩យប់ថ្ងៃទី១១ខែធ្នូ…