រដ្ឋ Rakhine ញាំញី! ជនស៊ីវិលជាង ២០ នាក់ស្លាប់ ក្រោយយោធាមីយ៉ាន់ម៉ាបើកការវាយប្រហារផ្លូវអាកាសពេញមួយសប្តាហ៍
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Mizzima News កាលពីថ្ងៃទី១២ ខែវិច្ឆិកា បានឱ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិលចំនួន ២០ នាក់ ដែលក្នុងនោះមានទាំងកុមារ និងគ្រូបង្រៀនផង ត្រូវបានសម្លាប់យ៉ាងរង្គាល ខណៈមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរយៈពេលពេញមួយសប្តាហ៍ ដោយយោធាមីយ៉ាន់ម៉ា ទៅលើតំបន់ជាច្រើនក្នុងរដ្ឋ Rakhine។ (រូបភាព៖ The Irrawaddy)…
