អាមេរិកដាក់ប្រព័ន្ធសម្លាប់យន្តហោះគ្មានមនុស្សបើកទៅមជ្ឈិមបូព៌ា ប្រឆាំងអ៊ីរ៉ង់
ភ្នំពេញ៖ សហរដ្ឋអាមេរិកកំពុងប្រញាប់ប្រញាល់ដាក់ពង្រាយប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកឈ្មោះ Merops ទៅកាន់តំបន់មជ្ឈិមបូព៌ាក្នុងរយៈពេលតែមួយសប្តាហ៍ទៀតប៉ុណ្ណោះ។ ប្រព័ន្ធថ្មីនេះដែលដំណើរការដោយបច្ចេកវិទ្យា AI ត្រូវបានសាកល្បងជោគជ័យនៅសមរភូមិអ៊ុយក្រែន ដោយអាចស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក Shahed របស់អ៊ីរ៉ង់បានជាង ១,០០០ដង។ ប្រព័ន្ធ Merops ប្រើប្រាស់យន្តហោះគ្មានមនុស្សបើកតូចៗដើម្បីស្ទាក់ចាប់ និងបញ្ឈប់យន្តហោះគ្មានមនុស្សបើកសត្រូវ សូម្បីតែនៅក្នុងស្ថានភាពដែលបណ្តាញទំនាក់ទំនងផ្កាយរណបមិនដំណើរការក៏ដោយ។ ការចំណាយត្រឹមតែ ១៥,០០០ ទៅ ២០,០០០…
