ទស្សនៈអភិវឌ្ឍន៍ថ្មីរបស់លោក Xi Jinping៖ ជំរុញចិនឆ្ពោះទៅរកគុណភាពខ្ពស់
អន្តរជាតិ៖ លោក Xi Jinping អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានសង្កត់ធ្ងន់ជាញឹកញាប់ថា ទស្សនៈអភិវឌ្ឍន៍គឺជាកត្តាកំណត់ជោគជ័យ ឬបរាជ័យនៃការអភិវឌ្ឍ។ សម្រាប់ប្រទេសចិន លោកបានបញ្ជាក់យ៉ាងច្បាស់ថា៖ «យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី ខណៈពេលដែលយើងនិយាយពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់»។ កាលពីមួយទសវត្សរ៍មុន នៅក្នុងកិច្ចប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី១៨ លោក Xi Jinping បានដាក់ចេញនូវទស្សនៈអភិវឌ្ឍន៍ថ្មីមួយ ដែលផ្តោតលើ…
