ត្រាំ៖ អាមេរិកជិតសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មីជាមួយឥណ្ឌា ខុសពីមុន!
(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃចន្ទ ទី១០ ខែវិច្ឆិកា ថា ប្រទេសអាមេរិកកំពុងស្ថិតនៅកៀកបំផុតនឹងការឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយជាមួយប្រទេសឥណ្ឌា។ កិច្ចព្រមព្រៀងនេះត្រូវបានរំពឹងថា នឹងពង្រីកទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខរវាងប្រទេសមហាអំណាចទាំងពីរ ក៏ដូចជានឹងជម្រុញការនាំចេញថាមពលរបស់អាមេរិក និងជំរុញការវិនិយោគក្នុងវិស័យសំខាន់ៗរបស់សហរដ្ឋអាមេរិកផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យពងក្រពើ នៃសេតវិមាន ក្នុងឱកាសពិធីស្បថចូលកាន់តំណែងរបស់លោក…
