រន្ធត់ចិត្ត! អគ្គិភ័យលេបត្របាក់ប្រាសាទអាយុកាល ១,៥០០ឆ្នាំ នៅចិន បន្សល់ទុកតែការសោកស្ដាយ!
ប្រទេសចិន ៖ ហេតុការណ៍ដ៏រន្ធត់បានកើតឡើងនៅខេត្តជាំងស៊ូ ប្រទេសចិន កាលពីថ្ងៃពុធ បន្ទាប់ពីអគ្គិភ័យដ៏សន្ធោសន្ធៅមួយបានឆាបឆេះលេបត្របាក់ប្រាសាទបុរាណ យង់ឈីង (Yongqing Temple) ដែលមានអាយុកាលរហូតទៅដល់ ១,៥០០ឆ្នាំ។ ការឆាបឆេះនេះបានបំផ្លាញអគារប្រវត្តិសាស្ត្រដ៏សំខាន់មួយខ្នងស្ទើរទាំងស្រុង បន្សល់ទុកនូវការសោកស្ដាយយ៉ាងខ្លាំងសម្រាប់បេតិកភណ្ឌជាតិ។ ទោះជាយ៉ាងណា អាជ្ញាធរបានបញ្ជាក់ថា គ្មានអ្នកណាម្នាក់រងគ្រោះថ្នាក់ក្នុងហេតុការណ៍នេះឡើយ។ អគ្គិភ័យដ៏សាហាវនេះបានផ្ទុះឡើងនៅវេលាម៉ោងប្រមាណ ១១:២៤នាទីព្រឹក ដោយអណ្ដាតភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅទៅលើអគារ Wenchang…
