ព្យុះទីហ្វុង Fung-wong ដ៏សាហាវ ត្រៀមវាយប្រហារហ្វីលីពីន ខណៈអាជ្ញាធរប្រកាសអាសន្ន! ប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតពីគ្រោះថ្នាក់ដល់អាយុជីវិត
(ម៉ានីល)៖ ទីភ្នាក់ងារឧតុនិយមហ្វីលីពីន បានចេញផ្សាយការព្រមានអំពីគ្រោះថ្នាក់ដល់អាយុជីវិត ខណៈព្យុះទីហ្វុងថ្មីមួយទៀតឈ្មោះ Fung-wong កំពុងរំកិលខ្លួនឆ្ពោះទៅកាន់ឆ្នេរសមុទ្រភាគខាងកើតនៃប្រទេសហ្វីលីពីន ជាមួយនឹងកម្លាំងខ្យល់បក់ខ្លាំងបំផុតនៅយប់ថ្ងៃអាទិត្យសប្តាហ៍នេះ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងសន្និសីទសារព័ត៌មានមួយ មន្ត្រីឧតុនិយម លោក Benison Estareja បានបញ្ជាក់ថា ចរន្តខ្យល់ព្យុះទីហ្វុង…
