ប្ដីប្រពន្ធកំពង់ស្ពឺជាប់គុក ក្រោយកម្លាំងប៉ូលិសរឹបអូសគ្រឿងញៀនជាង១០គីឡូ
កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ និងស្រុកសំរោងទង ធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាប្ដីប្រពន្ធមួយគូ និងដកហូតគ្រឿងញៀនចម្រុះជាង១០គីឡូក្រាម។ ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ វង់ ស៊ីថា (ហៅ ញ៉ាញ់) អាយុ៣៥ឆ្នាំ និងឯម ស្រីនា អាយុ៣៥ឆ្នាំ។ គ្រឿងញៀនដែលរឹបអូសបានរួមមាន មេតំហ្វេតាមីន ៣២កញ្ចប់, MDMA…
