កម្លាំងជំនាញចុះបង្ក្រាបទីតាំងឆបោកអនឡាញនៅសែនសុខ ឃាត់ជនបរទេស២៧នាក់
កម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខណ្ឌសែនសុខ នៅយប់ថ្ងៃទី៦មេសា២០២៦។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនបរទេសសរុប២៧នាក់ រួមមាន៖ ចិនតៃវ៉ាន់២៣នាក់ ចិន៣នាក់ និងម៉ាឡេស៊ី១នាក់។ កម្លាំងជំនាញក៏បានដកហូតសម្ភារពាក់ព័ន្ធរួមមាន៖ ទូរស័ព្ទដៃ២២៧គ្រឿង…
