សន្តិសុខសង្គម

រកឃើញសពទាំង៨នាក់ពីករណីលិចទូកស្មាច់នៅកោះដាច់ បញ្ជាក់ជនរងគ្រោះសរុប១៣នាក់

ភ្នំពេញ៖ កម្លាំងអាជ្ញាធរបានរកឃើញសពជនរងគ្រោះទាំង៨នាក់ពីករណីលិចទូកស្មាច់នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ដោយការស្វែងរកបានបញ្ចប់ជាផ្លូវការនៅម៉ោង៨ព្រឹកថ្ងៃនេះ។ លោក ជួន ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ បានបញ្ជាក់ថា នៅលើទូកស្មាច់ដែលលិចនោះមានមនុស្សចំនួន១៣នាក់ ក្នុងនោះមានស្រី៧នាក់។ ហេតុការណ៍នេះកើតឡើងនៅម៉ោង១០:៣០ព្រឹកថ្ងៃទី២៣ មីនា ២០២៦ ក្នុងភូមិក្បាលកោះ។ ក្នុងចំណោមជនរងគ្រោះទាំង១៣នាក់ មាន៥នាក់ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា រីឯ៨នាក់ទៀតបានស្លាប់ក្នុងហេតុការណ៍នេះ។ មូលហេតុបណ្ដាលមកពីទូកស្មាច់មានសភាពតូច ហើយដឹកធ្ងន់ខ្លាំងពេក…

ជ្រោយចង្វារ៖ បង្ក្រាបបទល្មើសឆបោកអនឡាញ ឃាត់ខ្លួនជនជាតិចិន១៥នាក់ រកឃើញទូរសព្ទ៤៣គ្រឿង

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ៤ករណី នៅក្នុងបុរីអ័រគីដេ ខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី២៤ មីនា ២០២៦។ ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនសរុបចំនួន១៥នាក់ និងដកហូតវត្ថុតាងរួមមាន៖ ទូរសព្ទដៃសរុបចំនួន ៤៣គ្រឿង កុំព្យូទ័រយួរដៃចំនួន ៥គ្រឿង រថយន្តម៉ាក GAC…

ចាប់ខ្លួនយុវជន១២នាក់ ពាក់ព័ន្ធកាប់វាយប្លន់ និងបង្ហោះម៉ូតូនៅភ្នំពេញ

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវចាប់ខ្លួនជនសង្ស័យចំនួន ១២នាក់ ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តបទឧក្រិដ្ឋចំនួន ៣ករណី កាលពីថ្ងៃទី២១-២២ ខែមីនា ឆ្នាំ២០២៦។ លោកវរសេនីយ៍ឯក ម៉ម សាវន ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ជនសង្ស័យទាំងនេះបានប្រព្រឹត្តបទល្មើសចំនួន ៣ករណី៖ ១. ករណីលួចមានស្ថានទម្ងន់ទោស (កាប់និងវាយប្លន់យកម៉ូតូ) នៅវាលស្រែ១០០…

អាជ្ញាធរខណ្ឌដូនពេញ រៀបចំសណ្តាប់ធ្នាប់ផ្លូវសម្រាប់ភ្ញៀវទេសចរណ៍ថ្មើរជើង

ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ បានចាប់ផ្តើមដំណើរការរៀបចំសណ្តាប់ធ្នាប់តាមបណ្តាផ្លូវសំខាន់ៗ ចំនួន ៤ខ្សែ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាព និងសម្រួលដល់ភ្ញៀវទេសចរណ៍ដែលថ្មើរជើងឆ្លងកាត់តំបន់មាត់ទន្លេ។ នៅព្រឹកថ្ងៃទី២៤ មីនា ២០២៦ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ដឹកនាំដោយលោក កៅ សារ៉ាវុធ អភិបាលរង បានចុះត្រួតពិនិត្យរដ្ឋបាលតាមមូលដ្ឋានអាជីវកម្ម និងរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈនៅតាមបណ្តោយផ្លូវលេខ១១០, ១១៨, ១៣០ និង១៣៦។…

សពស្រី២នាក់ទៀតត្រូវរកឃើញក្រោយករណីលិចទូកនៅកោះដាច់ សរុបស្លាប់៥នាក់

ភ្នំពេញ៖ កម្លាំងអាជ្ញាធរបានរកឃើញសពស្រី២នាក់បន្ថែមទៀតក្នុងករណីលិចទូកនៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ នៅរសៀលថ្ងៃទី២៤ មីនា ឆ្នាំ២០២៦។ លោក ជួន ឧត្តម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកោះដាច់ បានបញ្ជាក់ថា សពទាំងពីរជាស្រី ដោយម្នាក់មានវ័យចំណាស់ និងម្នាក់ទៀតវ័យក្មេង។ ការរកឃើញនេះបានធ្វើឡើងបន្ទាប់ពីការស្វែងរកយ៉ាងអត់ធ្មត់របស់កម្លាំងអាជ្ញាធរចម្រុះ។ គួររំលឹកថា កាលពីថ្ងៃទី២៣ មីនា ទូកមួយគ្រឿងបានលិចនៅកណ្ដាលទន្លេក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់…

ចាប់ខ្លួនជនបរទេស ២០ នាក់នៅទីតាំងឆបោកអនឡាញក្នុងព្រះសីហនុ

កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) មួយកន្លែងនៅក្នុងវីឡាភូមិគ្រឹះ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីលោក ម៉ាង ស៊ីណេត អភិបាលខេត្ត និងលោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការនគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលនីតិវិធីពីលោក…

រោងចក្រកាត់ដេរតាកែវបង្កផ្សែងខ្មៅធ្ងន់ មន្ត្រីបរិស្ថានចុះណែនាំបន្ទាន់

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ – មន្ត្រីបរិស្ថានខេត្តតាកែវបានចុះពិនិត្យរោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីង ម៉ី ជីង ក្រោយពលរដ្ឋរិះគន់ពីផ្សែងខ្មៅហុយខ្លាំង និងក្លិនស្ងៀមដែលប៉ះពាល់សុខភាព។ លោក សូ មូលិកា និងលោក អ៊ុង សាវឿន អនុប្រធានការិយាល័យគាំពារបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តតាកែវ បានចុះទៅទីតាំងសិប្បកម្មនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ…

ជនសង្ស័យ៩នាក់ជាប់គុកពាក់ព័ន្ធប្លន់ គ្រឿងញៀន និងចាប់ឃុំឃាំងខុសច្បាប់

ភ្នំពេញ៖ ជនសង្ស័យចំនួន៩នាក់ ត្រូវបានកម្លាំងនគរបាលចាត់វិធានការឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោយពីពួកគេពាក់ព័ន្ធនឹងបទល្មើសជាច្រើនក្នុងរាជធានីភ្នំពេញ។ ការប្រតិបត្តិការនេះដឹកនាំដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ដោយសហការជាមួយកម្លាំងអធិការពីខណ្ឌផ្សេងៗ រួមមានខណ្ឌកំបូល ខណ្ឌមានជ័យ ខណ្ឌព្រែកព្នៅ និងខណ្ឌពោធិសែនជ័យ។ បទល្មើសសំខាន់ៗដែលជនសង្ស័យត្រូវចោទប្រកាន់មាន៖ រក្សាទុក ដឹកញ្ជូន ឬជួញដូរគ្រឿងញៀនដោយខុសច្បាប់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ហិង្សាដោយចេតនា…

បុរសស្លាប់លើស្ពានផ្លូវក្រវ៉ាត់ទី៣ ម៉ូតូបាត់ពីកន្លែងកើតហេតុ

ព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ម៉ោងប្រហែល៦:១០នាទី ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅលើស្ពានថ្ម ផ្លូវក្រវ៉ាត់ក្រុងទី៣ ភូមិគងណយ សង្កាត់គងណយ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សពមានស្នាមរបួសលើផ្ទៃមុខ ខណៈសាច់ញាតិអះអាងថា បាត់ម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០២៥ មួយគ្រឿងពីកន្លែងកើតហេតុ។ តាមសាច់ញាតិបានប្រាប់ថា ជនរងគ្រោះទើបតែចេញពីកន្លែងធ្វើការ និងកំពុងជិះម៉ូតូឆ្ពោះទៅផ្ទះតាមផ្លូវក្រវ៉ាត់ក្រុងទី៣។ ក្រោយទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធបានចុះមកពិនិត្យជាក់ស្តែង…

អាជ្ញាធរចម្រុះភ្នំពេញបង្ក្រាបទីតាំង Online Scam ឃាត់ខ្លួន៤៩នាក់ រកឃើញកុំព្យូទ័រ៦០គ្រឿង ទូរសព្ទ៦៨៧គ្រឿង

ភ្នំពេញ៖ កម្លាំងចម្រុះនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam នៅសណ្ឋាគារ ជីនបៀន មេនឌូ ផ្លូវ១០១៩ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ការបង្រ្កាបនេះ ធ្វើឡើងនៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដោយមានការបញ្ជាពីលោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ…