អាជ្ញាធរចាប់ខ្លួនជនជាតិចិន១៩នាក់ ក្នុងប្រតិបត្តិការបង្ក្រាប Scams Online នៅរាជធានីភ្នំពេញ
រាជធានីភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានចុះប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋឆបោកតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅបុរីប៉េងហួតបឹងស្នោរ ខណ្ឌច្បារអំពៅ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងការសម្របសម្រួលផ្នែកច្បាប់ដោយលោកស្រី ភី ស៊ីថង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លទ្ធផលប្រតិបត្តិការ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន១៩នាក់ ទាំងអស់ជាជនជាតិចិន ព្រមទាំងដកហូតសម្ភារៈឧបករណ៍បច្ចេកវិទ្យាជាច្រើន។…
