អាជ្ញាធរបង្ក្រាបក្មេងទំនើង៧៧នាក់ក្នុង១សប្តាហ៍ បញ្ជូនតុលាការទទួលទោស
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលជាតិបានបង្ក្រាបក្មេងទំនើងចំនួន ៧៧ នាក់ក្នុងរយៈពេល ១ សប្តាហ៍ពេញ ចាប់ពីថ្ងៃទី១ ដល់ទី៧ ខែមីនា ឆ្នាំ២០២៦ និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការទាំងអស់។ តាមរបាយការណ៍ក្រសួងមហាផ្ទៃ ប្រតិបត្តិការនេះរួមមានការឃាត់ខ្លួនក្នុងរាជធានីភ្នំពេញ និងខេត្តជាច្រើនដូចជា កំពត កំពង់ធំ ព្រះវិហារ ក្រចេះ ត្បូងឃ្មុំ និងស្វាយរៀង។…
