ភ្លើងឆាបឆេះហាងលក់ពូកនៅសៀមរាប ខូចខាតទ្រព្យសម្បត្តិជាង ១០មុឺនដុល្លារ
ហាងលក់ពូកមួយកន្លែងនៅក្រុងសៀមរាបត្រូវបានអគ្គិភ័យឆាបឆេះខូចខាតសម្ភារៈទាំងស្រុង គិតជាទឹកប្រាក់ជាង ១០មុឺនដុល្លារ ប៉ុន្តែអភ័យទោសមិនមាននរណារងរបួសឡើយ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង០៩:១៥នាទី នៅតាមបណ្តោយផ្លូវខ្នារ ក្នុងភូមិខ្នារចាស់ សង្កាត់ជ្រាវ ក្រុងសៀមរាប។ អ្នកជិតខាងបានឃើញផ្សែងលាយលំអណ្តាតភ្លើងឆេះចេញមកពីក្នុងហាង ហើយបានព្យាយាមបាញ់ពន្លត់ដោយប្រើបំពង់ពន្លត់អគ្គិភ័យ ប៉ុន្តែមិនអាចគ្រប់គ្រងបានទេ។ សមត្ថកិច្ចជំនាញបានទទួលព័ត៌មានតាមលេខបន្ទាន់១២៩៦ ហើយបានចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍ភ្លាមៗ។ ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប៣គ្រឿង រថយន្តពន្លត់អគ្គិភ័យផ្សារចាស់១គ្រឿង…
