ក្មេងទំនើងអាយុ១៧ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីបង្ហោះម៉ូតូតាមទីសាធារណៈ

ក្មេងទំនើងអាយុ១៧ឆ្នាំ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីបង្ហោះម៉ូតូតាមទីសាធារណៈ

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនក្មេងទំនើងអាយុ១៧ឆ្នាំម្នាក់ ដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណៈ បង្កការរំខានដល់សាធារណជន។

ក្មេងទំនើងត្រូវបានឃាត់ខ្លួន

ក្មេងទំនើងឈ្មោះ ចាប ជីនចា ដែលជាសិស្ស ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននៅថ្ងៃទី១២ មេសា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ០៣:៣៥នាទីទៀបភ្លឺ។ ព្រឹត្តិការណ៍នេះកើតឡើងនៅតាមបណ្តោយផ្លូវលេខ៥៦៦ រហូតដល់ផ្លូវ២៩១ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

បន្ទាប់ពីឃាត់ខ្លួន នគរបាលបានធ្វើការអប់រំណែនាំ ហើយបានឲ្យក្មេងទំនើងដោះកង់មុខម៉ូតូ អូសជុំវិញរង្វង់មូលទង់ជាតិ ដោយនិយាយថា៖ “ខ្ញុំឈប់បង្ហោះម៉ូតូទៀតហើយ”។

ម៉ូតូដែលក្មេងទំនើងប្រើប្រាស់គឺម៉ាក Nex ពណ៌លឿង-ស ដោយគ្មានពាក់ស្លាក់ចរាចរណ៍។ នគរបាលបានអប់រំណែនាំឪពុកម្តាយឱ្យធានាយកកូនត្រឡប់ទៅផ្ទះវិញ និងអប់រំបន្ត។

ម៉ូតូដែលត្រូវបានប្រើប្រាស់

ការបង្ហោះម៉ូតូតាមទីសាធារណៈមិនត្រឹមតែបង្កគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវប៉ុណ្ណោះទេ ថែមទាំងរំខានដល់សន្តិសុខសាធារណៈ និងបង្កើតគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ នគរបាលបន្តដាក់ពិន័យយ៉ាងតឹងរ៉ឹងចំពោះអ្នកដែលបំពានច្បាប់ចរាចរណ៍។

administrator

Related Articles