អតីតប្ដីចាប់បានហើយ! បាញ់សម្លាប់ប្រពន្ធជាម្ចាស់ហាងសាឡននៅទួលពង្រ

អតីតប្ដីចាប់បានហើយ! បាញ់សម្លាប់ប្រពន្ធជាម្ចាស់ហាងសាឡននៅទួលពង្រ

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនអតីតប្ដីដែលបានបាញ់និងវាយសម្លាប់ប្រពន្ធជាម្ចាស់ហាងសាឡននៅទួលពង្រ បានហើយនៅស្រុកកំពង់សៀម ខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ មេសា ឆ្នាំ២០២៦។

រូបភាពការិយាល័យស៊ើបអង្កេត

ជនសង្ស័យឈ្មោះ ធូក ជី អាយុ៣៩ឆ្នាំ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធី។ គាត់មានទីលំនៅនៅភូមិព្រីង ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

រូបភាពកន្លែងកើតហេតុ

ហេតុការណ៍សាហាវនេះបានកើតឡើងនៅវេលាម៉ោងជាង៣រសៀល ថ្ងៃទី១២ មេសា ឆ្នាំ២០២៦ នៅក្នុងហាងសាឡនយីហោ«ម៉ា មី» និងហាងកាត់សក់«BORIN» ដែលស្ថិតនៅទល់មុខគ្នា ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

រូបភាពព្រឹត្តិការណ៍

ស្ត្រីរងគ្រោះឈ្មោះ ជុន តឿ អាយុ២២ឆ្នាំ ជាម្ចាស់ហាងសាឡន«ម៉ា មី» បានស្លាប់នៅមន្ទីរពេទ្យព្រះកុសុមៈ នាវេលាម៉ោងប្រមាណ៧យប់ថ្ងៃកើតហេតុ។ នាងមានទីលំនៅនៅភូមិមាក់កណ្ដាល ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

រូបភាពសមត្ថកិច្ច

យោងតាមរូបភាពវីដេអូកាមេរ៉ាសុវត្ថិភាព ឃាតករពាក់អាវយឺតពណ៌លឿង ស្លៀកខោជើងវែងពណ៌ប្រផេះ និងពាក់ស្បែកជើងផ្ទាត់ពណ៌ស បានចូលទៅក្នុងហាងសាឡន ប្រើកាំភ្លើងខ្លីបាញ់នារីរងគ្រោះ១គ្រាប់ បន្ទាប់មកដេញតាមនាងដែលរត់ចូលទៅក្នុងហាងកាត់សក់ ហើយវាយក្បាលនាងចំនួនប្រមាណ១៦ស្នាប់កាំភ្លើង។

រូបភាពស៊ើបអង្កេត

ការពិនិត្យកោសល្យវិច័យសាកសពបានរកឃើញស្នាមត្រូវគ្រាប់កាំភ្លើង១គ្រាប់ និងស្នាមវាយក្បាលចំនួន១៧កន្លែង ដែលបណ្ដាលឱ្យនាងស្លាប់ដោយត្រូវគ្រាប់កាំភ្លើង និងវាយក្បាល។

administrator

Related Articles