ប្តីខឹងប្រពន្ធរាំលេងថ្ងៃចូលឆ្នាំ វាយ៣ដៃទាត់១០ជើង អះអាងថា ‘ជាការព្រមាន’

ប្តីខឹងប្រពន្ធរាំលេងថ្ងៃចូលឆ្នាំ វាយ៣ដៃទាត់១០ជើង អះអាងថា ‘ជាការព្រមាន’

ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ត្រូវបាននគរបាលស្រុកបសេដ្ឋឃាត់ខ្លួនបន្ទាប់ពីប្រើអំពើហិង្សាលើប្រពន្ធដោយវាយ៣ដៃ និងទាត់១០ជើង ដោយសារតែខឹងប្រពន្ធចូលរាំលេងក្នុងភូមិជាមួយសរសៃខ្ចីក្នុងថ្ងៃចូលឆ្នាំ។

រូបភាពព្រឹត្តិការណ៍

នគរបាលស្រុកបសេដ្ឋបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៥ មេសា ២០២៦ ស្ត្រីឈ្មោះ ណន សំណាង អាយុ១៩ឆ្នាំ បានមកដាក់ពាក្យប្ដឹងប្តីរបស់នាង ស៊ីម សម្ភស្ស អាយុ៣១ឆ្នាំ ដោយចោទប្រកាន់ថាបានប្រើអំពើហិង្សាលើនាង។

កន្លែងព្រឹត្តិការណ៍

ក្នុងពាក្យបណ្តឹងបានរៀបរាប់ថា នៅយប់ថ្ងៃទី១៤ មេសា នៅផ្ទះបងថ្លៃក្នុងភូមិប្រិយ៍ ស្រុកភ្នំស្រួច ប្តីបានវាយចំបបូរមាត់៣ដៃ ចាប់បោចសក់ បោកផ្ទប់នឹងជញ្ជាំងផ្ទះ និងទាត់១០ជើង បណ្តាលឱ្យនាងឈឺចុកចាប់ពេញរាងកាយ។

បុរសជាប្តីបានឆ្លើយសារភាពថា ខ្លួនខឹងនិងបារម្ភដោយសារប្រពន្ធចូលរាំលេងក្នុងភូមិជាមួយសរសៃខ្ចី ហើយការវាយទាត់នេះគ្រាន់តែជា ‘ការព្រមាន’ ប៉ុណ្ណោះ។

នគរបាលបានឃាត់ខ្លួនបុរសនេះ ហើយកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់។

administrator

Related Articles