គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅកំពង់ស្ពឺ៖ ប្ដីស្លាប់ប្រពន្ធរបួសធ្ងន់ក្រោយម៉ូតូបុករថយន្តលោកតាវ័យ៧៣ឆ្នាំ

គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនៅកំពង់ស្ពឺ៖ ប្ដីស្លាប់ប្រពន្ធរបួសធ្ងន់ក្រោយម៉ូតូបុករថយន្តលោកតាវ័យ៧៣ឆ្នាំ

ខេត្តកំពង់ស្ពឺ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏ធ្ងន់ធ្ងរបានកើតឡើងនៅព្រឹកថ្ងៃទី១៤ មេសា ឆ្នាំ២០២៦ បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ និងប្រពន្ធរបួសធ្ងន់ធ្ងរ ក្រោយម៉ូតូដែលជិះឌុបប្រពន្ធបុកជាមួយរថយន្តលោកតាវ័យ៧៣ឆ្នាំកំពុងបត់ឆ្លងផ្លូវ។

គ្រោះថ្នាក់ចរាចរណ៍កំពង់ស្ពឺ

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦:២០នាទីព្រឹក នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៣៧-៣៨ ត្រង់ភូមិក្រសាំងជីមែ ឃុំវាល ស្រុកគងពិសី។ នគរបាលស្រុកគងពិសីបានឱ្យដឹងថា ម៉ូតូម៉ាកហុងដាសេ១២៥ ឆ្នាំ២០១៥ ពណ៌ខ្មៅ ផ្លាកលេខកំពង់ឆ្នាំង 1E-4250 បានបើកបរដោយឈ្មោះ សេង រិទ្ធ (៤០ឆ្នាំ) កសិករ រស់នៅខេត្តកំពង់ឆ្នាំង ដែលបានស្លាប់នៅកន្លែងកើតហេតុ។

អ្នករួមដំណើរគឺឈ្មោះ ឡុង ស្ដើង (៤០ឆ្នាំ) ដែលជាប្រពន្ធរបស់គាត់ បានរងរបួសធ្ងន់ធ្ងរ ហើយត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ គូស្វាមីភរិយានេះកំពុងធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីខាងជើងទៅត្បូង នៅពេលបុកជាមួយរថយន្តតូយ៉ូតាកូរ៉ូឡា ឆ្នាំ១៩៩៤ ពណ៌បៃតងក្រម៉ៅ ផ្លាកលេខកណ្ដាល 2A-8045។

ទីតាំងកើតហេតុគ្រោះថ្នាក់ចរាចរណ៍

រថយន្តនេះបើកបរដោយឈ្មោះ គិត ណុប (៧៣ឆ្នាំ) កសិករ រស់នៅខេត្តកំពត ដែលកំពុងបត់ចូលតាមផ្លូវ១២៧ នៅពេលបុកចំចំហៀងរថយន្តយ៉ាងពេញទំហឹង។ លោកតាវ័យ៧៣ឆ្នាំត្រូវបានសមត្ថកិច្ចនាំយកទៅអធិកាដ្ឋាននគរបាលស្រុកគងពិសីដើម្បីសួរនាំ។

ក្រោយកើតហេតុ នគរបាលជំនាញបានចុះធ្វើការរបស់វែង និងបានប្រគល់សពជនរងគ្រោះជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រថយន្តនិងម៉ូតូត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាល រង់ចាំកសាងសំណុំរឿងបញ្ជូនដើម្បីចាត់ការតាមផ្លូវច្បាប់។

administrator

Related Articles