កំពត៖ ភ្ញៀវទេសចរកុះករមកលេងរមណីយដ្ឋានទឹកឈូ ថ្ងៃទី២ចូលឆ្នាំខ្មែរ

កំពត៖ ភ្ញៀវទេសចរកុះករមកលេងរមណីយដ្ឋានទឹកឈូ ថ្ងៃទី២ចូលឆ្នាំខ្មែរ

កំពត៖ ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរបាននាំគ្នាសម្រុកទៅកម្សាន្តនៅបណ្តុំតំបន់រមណីយដ្ឋានទឹកឈូច្រើន ដូចជា ដួងទេ និងខ្សែរ៉ក ឧទ្យានដងព្រែកជាដើម។

រមណីយដ្ឋានទឹកឈូកំពត

ទីតាំងទាំងនោះរៀបចំបានស្អាត មានបរិយាកាសត្រជាក់ អាចងូតទឹកលេង និងលេងកីឡាលើទឹកជាច្រើនប្រភេទ ដូចជាម៉ូតូទឹក កាយយ៉ាក់ ជិះខ្សែរ៉កឆ្លងព្រែកជាដើម។ ទាំងភ្ញៀវទេសចរណ៍ និងអ្នកផ្តល់សេវា ថាថ្ងៃទី២នៃបុណ្យចូលឆ្នាំ ភ្ញៀវសម្រុកមកលេងខេត្តកំពតច្រើនជាងថ្ងៃទី១។

ភ្ញៀវទេសចរលេងទឹក

ភ្ញៀវទេសចរមកកម្សាន្តនៅរមណីយដ្ឋានដូងទេ បានបង្ហាញអារម្មណ៍ថា ខេត្តកំពតជាគោលដៅទេសចរណ៍ទាក់ទាញជាងគេមួយ ទោះបីជាគ្មានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ឬកម្មវិធីលេងបាញ់ទឹក ប៉ាតម្សៅក្តី ក៏ភ្ញៀវទេសចរនៅតែបន្តមកលេងកម្សាន្តច្រើនដែរ។

ការកម្សាន្តនៅរមណីយដ្ឋាន

ជាក់ស្តែងនៅរមណីយដ្ឋានដូងទេ ថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ភ្ញៀវបានមកលេងកម្សាន្តយ៉ាងច្រើនកុះករ រកន្លែងអង្គុយស្ទើរមិនបាន។ ភ្ញៀវទេសចរបន្តថា ចំពោះខេត្តកំពតគឺមានការៀបចំតុបតែងបានស្អាត សន្តិសុខសណ្តាប់ធ្នាប់ក៏មានការរៀបចំការពារបានល្អប្រសើរ អនាម័យបរិស្ថានស្អាត រីឯតម្លៃសេវាកម្មក៏អាចទទួលយកបាន។

សេវាកម្មទឹកឈូ

បុគ្គលិកនៅរមណីយដ្ឋានដូងទេបានប្រាប់ថា រមណីយដ្ឋានដូងទេ តែងតែងបានយកចិត្តទុកដាក់ តុបតែងលម្អទៅតាមរដូវកាលបុណ្យទាននីមួយៗ ពិសេសការពង្រឹងគុណភាពសេវា និងការរក្សាសុវត្ថិភាព ទាំងលើគោក និងលើផ្ទៃទឹក។

ភ្ញៀវកុះករនៅកំពត

ដោយឡែកនៅឯរមណីយដ្ឋានខ្សែរ៉កឧទ្យានដងព្រែកវិញ ភ្ញៀវទេសចរកាន់តែច្រើនទាំងក្នុងខេត្ត និងតាមបណ្តាខេត្ត បានមកគាំទ្រសេវាជិះខ្សែរ៉កឆ្លងព្រែក និងអង្គុយលម្ហែក្នុងខ្ចុះ។

ជិះខ្សែរ៉កនៅកំពត

សូមបញ្ជាក់ថា ទោះបីជាខេត្តកំពតមិនមានរៀបចំសង្ក្រាន្តឆ្នាំថ្មីក៏ពិតមែន ប៉ុន្តែនៅតាមរមណីយដ្ឋាន និងវត្តអារាមនានា ពិសេសក្នុងក្រុងកំពត បានតុបតែងលម្អភ្លើងពណ៌ ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពបានយ៉ាងល្អ។

ទេសភាពដងព្រែក

បើតាមមន្ត្រីជំនាញ រំពឹងថាថ្ងៃទី៣នៃពិធីបុណ្យចូលឆ្នាំ ភ្ញៀវទេសចរនឹងមានការកើនឡើងច្រើនទៀត។

ការកម្សាន្តថ្ងៃទី២

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

ពិធីបុណ្យចូលឆ្នាំកំពត

administrator

Related Articles