បទឈប់បាញ់១០ថ្ងៃអ៊ីស្រាអែល-លីបង់ចូលជាធរមាន ក្រោមការសម្របសម្រួលអាមេរិក

បទឈប់បាញ់១០ថ្ងៃអ៊ីស្រាអែល-លីបង់ចូលជាធរមាន ក្រោមការសម្របសម្រួលអាមេរិក

បទឈប់បាញ់រយៈពេល១០ថ្ងៃរវាងអ៊ីស្រាអែល និងលីបង់ បានចូលជាធរមានជាផ្លូវការនៅម៉ោង៤ព្រឹកថ្ងៃសុក្រទី១៧មេសា២០២៦ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

អ៊ីស្រាអែល-លីបង់

តាមការផ្សាយរបស់ BBC បទឈប់បាញ់នេះមានលក្ខខណ្ឌច្បាស់លាស់ដែលក្រសួងការបរទេសអាមេរិកបានបញ្ជាក់ថា៖ រដ្ឋាភិបាលលីបង់ត្រូវតែរារាំងក្រុមហេសបូឡាមិនឲ្យវាយប្រហារលើអ៊ីស្រាអែល ហើយកងកម្លាំងសន្តិសុខលីបង់ត្រូវទទួលខុសត្រូវលើអធិបតេយ្យភាពរបស់ខ្លួន។

ក្រុមហេសបូឡាបានយល់ព្រមគោរពតាមបទឈប់បាញ់នេះ ប៉ុន្តែក៏ទាមទារឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើទឹកដីលីបង់ និងមិនត្រូវចល័តទ័ពដោយសេរីឡើយ។

កងទ័ពអ៊ីស្រាអែល

ទោះបីជាយ៉ាងណា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានអះអាងថា កងទ័ពអ៊ីស្រាអែលនឹងបន្តស្ថិតនៅក្នុង«តំបន់សន្តិសុខ»ចូលជ្រៅ១០គីឡូម៉ែត្រក្នុងភាគខាងត្បូងលីបង់ ដែលផ្ទុយពីការទាមទាររបស់ហេសបូឡា។

អាមេរិកបានបញ្ជាក់ថា បទឈប់បាញ់នេះអាចបន្ថែមច្រើនថ្ងៃទៀតបើមានសញ្ញាជោគជ័យ។ គេកំពុងចាំមើលការចរចាបន្ទាប់រវាងភាគីទាំងពីរ។

សូមជម្រាបថា អ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាវាយលីបង់នៅថ្ងៃទី២មីនា២០២៦ ដែលបណ្តាលឲ្យមនុស្សជាង២,០០០នាក់ស្លាប់ និងមនុស្សប្រហែល១លាននាក់រត់ភៀសខ្លួន។

administrator

Related Articles