បក់បោករលក! ACU បញ្ជូនឧត្តមនាវីផ្កាយ៣-ផ្កាយ២ និងសមព័ន្ធ២នាក់ទៀតទៅតុលាការករណីស៊ីសំណូក Online Scams

បក់បោករលក! ACU បញ្ជូនឧត្តមនាវីផ្កាយ៣-ផ្កាយ២ និងសមព័ន្ធ២នាក់ទៀតទៅតុលាការករណីស៊ីសំណូក Online Scams

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានបញ្ជូនខ្លួនឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីសង្ស័យស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់។

ACU

លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា ជនសង្ស័យ២នាក់ទៀតរួមមាន អ្នកស្រី អស កូ ពិសី ជាប្រពន្ធលោក សរ សំណាង និង យ៉ាត កុសល ដែលពួកគេជាប់សង្ស័យរឿងស៊ីសំណូកពីក្រុម Online Scams និងសម្អាតប្រាក់។

ACU

ការចាប់ខ្លួននាយនគរបាលជាន់ខ្ពស់ខាងលើ ធ្វើឡើងជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ បើតាមលោកទេសរដ្ឋមន្រ្តី ករណីនេះ ACU បានបើកប្រតិបត្តិការស៊ើបអង្កេតរយៈពេល២០ថ្ងៃមកហើយ។

ACU

លោកបញ្ជាក់ថា ប្រតិបត្តិការ២០ថ្ងៃនេះ នឹងបញ្ជាក់លម្អិត ក្រោយពីបញ្ជូនជនសង្ស័យទាំង៤នាក់ទៅកាន់តុលាការរួចរាល់។

ACU

នេះជារលកថ្មីនៃការបង្ក្រាបអំពើពុករលួយក្នុងជួរមន្ត្រីជាន់ខ្ពស់ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណៈជន។

ACUACU

ដោយ៖ ស តារា

administrator

Related Articles