របាយការណ៍ព្រមាន! ជនជាតិអាមេរិកជាង ១៥២លាននាក់ រស់នៅក្នុងតំបន់ខ្យល់ពុលធ្ងន់ធ្ងរ

របាយការណ៍ព្រមាន! ជនជាតិអាមេរិកជាង ១៥២លាននាក់ រស់នៅក្នុងតំបន់ខ្យល់ពុលធ្ងន់ធ្ងរ

របាយការណ៍ថ្មីពីសមាគមសួតអាមេរិក បង្ហាញថា ជនជាតិអាមេរិកជិតពាក់កណ្ដាល ឬជាង ១៥២ លាននាក់ កំពុងរស់នៅក្នុងតំបន់ដែលមានកម្រិតខ្យល់ពុលអូហ្សូន (ozone) និងភាគល្អិត PM ២.៥ ក្នុងកម្រិតគ្រោះថ្នាក់ដល់សុខភាព។

របាយការណ៍ «ស្ថានភាពខ្យល់» ឆ្នាំ ២០២៦ របស់សមាគមសួតអាមេរិក រកឃើញថា មនុស្សជាង ១២៩ លាននាក់រស់នៅក្នុងខេត្តដែលមានកម្រិតបំពុលអូហ្សូនខ្ពស់ ដែលកើតពីអន្តរកម្មរវាងពន្លឺព្រះអាទិត្យ និងសារធាតុបំពុលពីរថយន្ត និងឧស្សាហកម្មគីមី។

ខ្យល់ពុលនៅសហរដ្ឋអាមេរិក

ចំណែកឯការបំពុលភាគល្អិត PM ២.៥ វិញ មានប្រជាជនជាង ៦២ លាននាក់រស់នៅក្នុងខេត្តដែលមានកម្រិតខ្យល់មិនល្អជារៀងរាល់ថ្ងៃ ដោយសារផ្សែងរថយន្ត រោងចក្រថាមពល សំណង់ ភ្លើងឆេះ និងធូលីដី។

របាយការណ៍ក៏បង្ហាញពីវិសមភាពដ៏គួរឱ្យព្រួយបារម្ភដែរថា ប្រជាជនស្បែកខ្មៅរស់នៅក្នុងតំបន់ដែលមានការបំពុលខ្ពស់ច្រើនជាងពីរដងបើធៀបនឹងក្រុមដទៃទៀត។

ផលប៉ះពាល់សុខភាពពីខ្យល់ពុល

លោកវេជ្ជបណ្ឌិត Afif El-Hasan អ្នកជំនាញខាងជំងឺសួត និងជាអ្នកនាំពាក្យសមាគមសួតអាមេរិក បានពន្យល់ថា តំបន់ដែលមានការបំពុលខ្ពស់ ច្រើនតែជាតំបន់ដែលខ្វះសេវាកម្ម និងមានមធ្យោបាយសេដ្ឋកិច្ចសង្គមទាប ដែលធ្វើឲ្យប្រជាជនរងគ្រោះថែមទៀត។ លោកបន្ថែមថា ការស្រូបខ្យល់ពុលមិនត្រឹមតែធ្វើឲ្យឈឺប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់សក្ដានុពលគ្រួសារ ហិរញ្ញវត្ថុ និងគ្រប់ទិដ្ឋភាពនៃជីវិតទៀតផង។

administrator

Related Articles