លោក Lavrov ចោទលោកខាងលិចប្រកាសសង្គ្រាមសម្ងាត់ ប្រើអ៊ុយក្រែនជាខែល

លោក Lavrov ចោទលោកខាងលិចប្រកាសសង្គ្រាមសម្ងាត់ ប្រើអ៊ុយក្រែនជាខែល

ទីក្រុងមូស្គូ៖ លោក Sergey Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានចោទប្រកាន់បណ្តាប្រទេសលោកខាងលិចថា បានប្រកាសសង្គ្រាមប្រឆាំងនឹងរុស្ស៊ី ដោយប្រើប្រាស់អ៊ុយក្រែនជាកងទ័ពជួរមុខ។

Lavrov

ក្នុងជំនួបជាមួយតំណាងអង្គការ NGOs រុស្ស៊ី កាលពីថ្ងៃទី២៤ ខែមេសា លោក Lavrov បានថ្លែងថា «សង្គ្រាមបើកចំហមួយត្រូវបានប្រកាសដាក់មកលើយើង ដោយរបបកៀវត្រូវបានគេប្រើជាមុខព្រួញ»។

លោកបានបន្ថែមថា អ៊ុយក្រែនមិនអាចធ្វើអ្វីបានឡើយ បើគ្មានអាវុធ ចារកម្ម និងការបណ្តុះបណ្តាលពីបស្ចិមលោក។ លោកក៏បានរិះគន់មន្ត្រីយោធាប៊ែលហ្សិកដែលសារភាពថា កំពុងត្រៀមធ្វើសង្គ្រាមជាមួយរុស្ស៊ី ដោយអ៊ុយក្រែនជួយទិញពេលវេលា។

រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ីរូបនេះ បានគូសបញ្ជាក់ថា លោកខាងលិច ជាពិសេសទីក្រុងព្រុចសែល កំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីបង្ខូចកេរ្តិ៍ឈ្មោះរុស្ស៊ី និងត្រៀមសង្គ្រាមនាពេលខាងមុខ។

administrator

Related Articles