រន្ធត់! ព្រះសង្ឃស្រីលង្កាជាង១០អង្គជាប់ចោទជួញដូរកញ្ឆា Kush មកពីថៃ ក្រោយអញ្ជើញទៅវិស្សមកាលបាងកក

រន្ធត់! ព្រះសង្ឃស្រីលង្កាជាង១០អង្គជាប់ចោទជួញដូរកញ្ឆា Kush មកពីថៃ ក្រោយអញ្ជើញទៅវិស្សមកាលបាងកក

ក្រុមព្រះសង្ឃស្រីលង្កាជាង១០អង្គត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Bandaranaike ក្នុងទីក្រុងកូឡុំបូ កាលពីថ្ងៃទី២៦ ខែមេសា ក្រោយត្រឡប់ពីវិស្សមកាលរយៈពេល៤ថ្ងៃនៅទីក្រុងបាងកក ប្រទេសថៃ។

មន្ត្រីគយបានរកឃើញកញ្ឆា Kush ដែលជាប្រភេទកញ្ឆាមានសារធាតុសកម្មខ្ពស់ លាក់ទុកក្នុងថតសម្ងាត់នៃវ៉ាលីរបស់ព្រះសង្ឃទាំងនោះ។ សង្ឃម្នាក់ៗកំពុងដឹកកញ្ឆាប្រមាណ៥គីឡូក្រាម ដែលជាការរឹបអូស Kush ដ៏ធំបំផុតមិនធ្លាប់មាននៅព្រលានយន្តហោះនេះ។

ព្រះសង្ឃទាំងនោះភាគច្រើនជាសង្ឃវ័យក្មេងមកពីវត្តអារាមផ្សេងៗទូទាំងប្រទេសស្រីលង្កា។ ដំណើររបស់ពួកគាត់ទៅកាន់ប្រទេសថៃត្រូវបានឧបត្ថម្ភដោយអ្នកជំនួញម្នាក់។

គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំ២០២៥ ស្ត្រីអង់គ្លេសអាយុ២១ឆ្នាំម្នាក់ក៏ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានដដែល ដោយចោទប្រកាន់ពីបទកាន់កាប់កញ្ឆា៤៦គីឡូក្រាម ដោយនាងក៏បានហោះហើរមកពីទីក្រុងបាងកកដែរ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរស្រីលង្កាបានរកឃើញការរត់ពន្ធហេរ៉ូអ៊ីន និងគ្រឿងញៀនដទៃទៀតយ៉ាងច្រើនសន្ធឹកសន្ធាប់ចូលប្រទេសតាមរយៈទូកនេសាទតូចៗ ដោយមានប្រភពចេញពីប្រទេសថៃផងដែរ។ ព្រះសង្ឃស្រីលង្កា

administrator

Related Articles