ប៉ូលីសអង់គ្លេសបន្តបង្ក្រាប! ចាប់ខ្លួនបុរសវ័យ៣៧ឆ្នាំ ពាក់ព័ន្ធការវាយប្រហារគោលដៅជនជាតិយូដានៅឡុងដ៍

ប៉ូលីសអង់គ្លេសបន្តបង្ក្រាប! ចាប់ខ្លួនបុរសវ័យ៣៧ឆ្នាំ ពាក់ព័ន្ធការវាយប្រហារគោលដៅជនជាតិយូដានៅឡុងដ៍

ឡុងដ៍៖ ប៉ូលីសអង់គ្លេសបានចាប់ខ្លួនបុរសអាយុ ៣៧ឆ្នាំម្នាក់បន្ថែមទៀត ក្នុងករណីវាយប្រហារជាបន្តបន្ទាប់លើទីតាំងដែលមានទំនាក់ទំនងជាមួយជនជាតិយូដា នៅភាគពាយ័ព្យទីក្រុងឡុងដ៍។

ប៉ូលីសអង់គ្លេស

ក្នុងរយៈពេលមួយខែចុងក្រោយនេះ មន្ត្រីប្រឆាំងភេរវកម្មបានចាប់ខ្លួនមនុស្សសរុបចំនួន ២៦នាក់ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតលើការដុតបំផ្លាញ និងការវាយប្រហារផ្សេងៗលើទីតាំងដែលមានទំនាក់ទំនងនឹងជនជាតិយូដា។

ការចាប់ខ្លួននៅឡុងដ៍

ប៉ូលីសបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជនសង្ស័យត្រូវបានចាប់ខ្លួនពីបទសង្ស័យថាបានរៀបចំសកម្មភាពភេរវកម្ម ហើយត្រូវបាននាំខ្លួនទៅកាន់ស្ថានីយ៍ប៉ូលីសក្នុងទីក្រុងឡុងដ៍ ដើម្បីសួរចម្លើយ»។

កងកម្លាំងសន្តិសុខ

ករណីនេះកំពុងត្រូវបានស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ដោយក្រុមប្រឆាំងភេរវកម្ម ខណៈអាជ្ញាធរបន្តតាមដានស្ថានការណ៍សន្តិសុខក្នុងទីក្រុងឡុងដ៍យ៉ាងជិតស្និទ្ធ។

ប្រភព ៖ (Reuters)

administrator

Related Articles